ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ឃ្លាត់​ខ្លួន​និង​ដក​ហូត​ថ្នាំ​ញៀន​ជាង​២គីឡូ​ក្រាម​នៅ​ខណ្ឌ​ច្បារ​អំពៅ​និង​ខណ្ឌ​ចំការ​មន ​រាជ​ធា​នី​ភ្នំ​ពេញ


មន្ដ្រីជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ​២០១៩​នេះ ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ នាយឧត្តម សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរ​ប្រឆាំង​គ្រឿងញៀន និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំ​ផ្ទាល់កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា បង្ក្រាបក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះ ធ្វើឡើងនៅ២គោលដៅផ្សេង​គ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅចំណុចផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងគោលដៅទី២៖ នៅចំណុចក្នុងផ្ទះ​លេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមមាន ទី១៖ឈ្មោះ អាន វាសនា អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ សេក ស្រីប៉ុច ភេទស្រី អាយុ៣១ឆ្នាំ និងទី៣៖ឈ្មោះ ម៉ែន សុទ្ធសំណាង អាយុ២៦ឆ្នាំ។ វត្ថុតាងចាប់យក សារធាតុញៀនសរុប ទម្ងន់២.១១១គីឡូក្រាម ក្នុងនោះ មេតំហ្វេតាមីន គ្រាប់(WY)ទម្ងន់១៧៧.៤៦ក្រាម និងអ៊ិចស្តាស៊ីគ្រាប់ និងម្សៅទម្ងន់ ១,៩៣៣.៩៦ក្រាម៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.