ព័ត៌មាន​ទាន់ហេតុការណ៍
ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល...
0

រឿងអំពើពុករលួយរបស់ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ជា សុផារ៉ា បង្កើតក្រុមអធិការកិច្ច


ខេត្តបន្ទាយមានជ័យ ​៖ ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី ខេត្ត បន្ទាយមានជ័យ បានអោយគេហទំព័រ www.rskynews.com ដឹងនៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩ ថា ៖ លោក​ ប្រាក់​ ប៉ូលី​ ដែលមានតួនាទីជាប្រធានមន្ទីរ​​ ប្រព្រឹត្តអំពើពុករលួយ និងគ្រួសារនិយមដោយ អាងអំណាចឪពុកធម៏​ដែលជា​មន្ត្រី​ជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ននេះ។

ជាក់ស្តែងនៅថ្ងៃ​ទី​ ១​ និង​ ថ្ងៃ​ទី​ ២​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ នេះ​ លោកបាន​បញ្ជាអោយមន្ត្រីនៅ​តាមបណ្តាស្រុក​និងក្រុង​ ដែល​ស្ថិតនៅ​ក្រោមបង្គាប់របស់លោក​ ផ្ដិត​មេដៃ​គាំទ្រ​លោក​ ហេីយ​នាំគ្នា​បដិសេធ​រាល់របាយការណ៍​ ដែលនិយាយ​អំពីការ​ដឹកនាំ​មិនប្រក្រតី គ្រួសារនិយម និងពោពេញដោយពើពុករលួយ​របស់​លោក​ ថា​ជា​របាយការណ៍​ក្លែង​ក្លាយ​វិញ ដើម្បីការពារ​តំណែង​ជាប្រធានមន្ទីររបស់ខ្លួន។ សកម្មភាព​ចាប់បង្ខំមន្ត្រី ​អោយផ្ដិតមេដៃនេះ​ បានធ្វើ​រួចនៅ​ ក្រុងប៉ោយប៉ែត​ និង​ ក្រុង​សេរី​សោភ័ណ្ឌ​ និង​ កំពុង​បន្ត​ធ្វើ​នៅតាមស្រុកផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ​ ។

ប្រភពបានរាយកាណ៏ថា លោក​ ប្រាក់​ ប៉ូលី​ ក្រោយបានដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់ បាន​បង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី ខេត្តបន្ទាយ​មានជ័យ  ដែលមានខ្លួនជាអ្នកគ្រប់គ្រង ដោយដឹងខ្លឹនមុនទើបលោក​ ប្រាក់​ ប៉ូលី​ បាននិងកំពុងខិតខំ ត្រៀមរៀបចំ​របាយ​ការណ៍​ភូតកុហក​ក្រុម​អធិការ​កិច្ច​របស់​ក្រសួងដែលទេីបតែបង្កេីត ដេីម្បីខ្លួនបានបន្តដំណែងជាប្រធាន​មន្ទីរ​បន្ត​ទៀត​។

សូមរំលឹកថាកាលពីថ្ងៃទី​៣០​ ខែកក្កដា ​២០១៩ ឯកឧត្ដម ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់ បាន​បង្កើត​ក្រុមការងារចុះធ្វើ​អធិការកិច្ច​នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ  ដោយផ្តោតទៅលើ ៖

១.ចុះធ្វើអធិការកិច្ចលើការងារសុរិយោដី ការងារសំណង់ ការគ្រប់គ្រងបុគ្គលិក និងការផ្តល់សេវាសារធារណៈ
២.ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ
៣.ធ្វើរបាយការណ៌លទ្ធផលនៃការធ្វើអធិការកិច្ចជូនក្រសួង
៤.បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ក្រសួង

ក្រុមការងារធ្វើអធិការកិច្ចនេះមានសមាជិក​ ៩​ រូប​ដឹកនាំដោយ​ ឯលោក​ ស​រ​ សុវណ្ណ​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្ម​ និង​សំណង់​ជា​ ប្រធាន​ និង​ លោកប៉ែន​ ច័ន្ទ​ សុខ ខេមរា​ ជាអនុប្រធាន​ ។

ការធ្វេីអធិការកិច្ចលេី​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ បានកេីតឡេីង​មិនបាន​មួយ​សប្ដាហ៍ផង​ក្រោយពី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចាប់ឃាត់ខ្លួន​ប្រធាន​ អនុប្រធាន និងមន្ត្រី១រូប នៃ​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តពោធិ៍សាត់​ និងបញ្ជូនទៅតុលាការ ។

ប្រភព​បាន​បន្តទៀតថា លោក​ ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយាដី​និង​សំណង់ ខេត្តបន្ទាយមានជ័យ រូបនេះ​ទោះបី​មិនមែន​មាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ ដែល​គេ​ហៅថា ​សេដ្ឋី​ក៏ដោយ​តែ​លោក​មាន ទ្រព្យ​សម្បត្តិ​មិន​ណ​យ​ដែរ​។​ លោក​បាន​សង់​ ​ភូមិគ្រឹះ​​មួយ ​មាន តម្លៃ​ជិត​ ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ទល់មុខ​និង​ផ្សារ​ថ្មី​ប៉ោយប៉ែត ។ ក្រៅពី​សំណង់​ដ៏​ធំ​ស្គឹ​ម​ស្គៃ​នោះ លោក​ ប្រាក់​ ប៉ូ​លី ក៏បាន​ទិញ​ដី​តម្លៃ​រាប់លាន​ដុល្លារ​នៅ​ប្លុក​កាស៊ីណូ​ស្តារ​វើ​ហ្គាស ក្រុង​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ ដោយដី​នោះបាន​ដាក់ឈ្មោះ​ប្រពន្ធ ឈ្មោះ សុះ រី​ណា​ ដើម្បី​គេច​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុកស៊ើប​អ​ង្គេ​ត ។ ​

ប្រជាពលរដ្ឋ​ឆ្ងល់ថា ៖ តើ​លោក ​ប្រាក់ ​ប៉ូល​លី ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន ក្នង​១​ខែៗ ទើប​មាន​លុយ​វាល់​លាន​ដុល្លារ​បែបនេះ ? ។​មិនដឹងថា​តើ​លោក​ឱម​យិនទៀង អាច​ពិនិត្យមើល​កញ្ចប់​ថវិកា​របស់លោក​ ប្រាក់​ ប៉ូ​លី​ បានដែរ​ឬ​អត់​ព្រោះ​មិនដឹងថា​តើ​គាត់​ត្រូវ​ស្ថិតក្នុង​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​ឬ​អត់​នោះទេ​? ។

ចំពោះការចុះបញ្ជីរ​ដីធ្លី​ ​លក្ខណៈ​ជា​ប្រព​ន្ធ័​ ដែល​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ វិញ​ គឺ​ឃើញថា មានការ​ឃ្លីងឃ្លោង​យ៉ាងខ្លាំង​បង្ក​អោយ​ពលរដ្ឋ​ទើសចិត្ត​ ប៉ះពាល់​ដល់​គោលនយោបាយ​ថ្នាក់ជាតិ​ទៀតផង។ ជាក់ស្តែង​ដី​នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ ដី​ពលរដ្ឋ​ត្រង់​ក្បែរ​ទំនប់​ក​៥​ ពលរដ្ឋ​ថា ដី​ពួកគាត់​មិន​ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ចេញ​ប្លង់​ប្រព​ន្ធ័​អោយ​នោះទេ ។ ចំណែក​ដី​របស់លោក​ ទៀ​ ចាង មន្ត្រី​យោធា ផ្កាយ​ពីរ ដែល​នៅ​ទីតាំង​ដូចគ្នា​នោះដែរ​បែរ​ជា លោក ​ប្រាក់ ប៉ូ​លី ចេញ​ប្លង់​អោយបាន​យ៉ាងរ​លួ​ន​ ដែលជាហេតុ​ធ្វើ​អោយ​ពលរដ្ឋ​កើ​តម​ន្ទឹ​លពីរ​ការ​អនុ​វ្តន៍​ស្តង់ដារ​ពីរ​របស់លោក ​ប្រាក់​ ប៉ូ​លី និង​អស់ជំនឿ​លើ​មន្ត្រី​របស់​ស្ថាប​ន័​រដ្ឋ​ ដោយសារ​ការអនុវត្ត​ការងារ​មិន​ប្រក្រតី​បែបនេះ ។

​​ប្រភពព័ត៌មាន បាន​អោយដឹងថា ​គ្រាន់តែ​ក្រុង​ប៉ោយប៉ែត សំណង់ផ្ទះ​ល្វែង​ជាច្រើន ចាប់ពី​កំពស់​១​ជាន់​ឡើងទៅ ខ្នាតតូច និង​ខ្នាត​ធំ គឺមាន​ខ្ទង់​៧០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}​ដែលជា​ប្រភេទ​សំណង់​មិន​រៀបរយ​ដែល​បាន​សាងសង់ ។ ​ប្រភព​បាន​បន្តទៀតថា សំណង់​មិនទាន់​រៀបរយ​ខាងលើ​គេ​មិន​ជឿថា​លោក​ប្រាក់​ ប៉ូ​លី ​មិនដឹង​នោះទេ ព្រោះថា​រាល់​សំណង់​ទាំងនោះ បើ​មិន​ន​បាន​ឆ្លងកាត់​លោក ប្រាក់ ប៉ូ​លីន ដែលជា​បងប្រុស​បង្កើត របស់​ប្រធាន​មន្ទីរ​ខាងលើ​នោះទេ​គឺ​កុំ​ស្រ​ម៉ៃ​ថា​អាចធ្វើ​អ្វី​បាន​អោយសោះ​!? ។

នៅព្រឹកវេលាម៉ោង០៩ ថ្ងៃទី០២ខែសីហា ឆ្នាំ២០១៩ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ក្រុមសកម្មជនហ្វេសប៊ុកថា លោកពិតជាមានការសោកស្ដាយណាស់ដែលលោកបានឃើញអ្នកសារព័ត៌​មានមួយ​ចំនួនបាន​កំពុងតែសរសេរវាយប្រហារមកលើរូបលោកតាមបណ្ដាញសង្គមហ្វេសប៊ុកដោយគ្រាន់តែយោងតាមរបាយការណ៍របស់ជនអនាមិក២សន្លឹកគ្មានប្រភពច្បាស់លាស់ដែលមានចេតនាអាក្រក់មកមួលបង្កាច់កេរ្តិ៍ឈ្មោះរូបលោកដែលជាប្រធានមន្ទីរទាំងគ្មានការពិតនិងភស្តុតាងជាក់លាក់អ្វីទាំងអស់។ ប៉ុន្តែសម្ដីរបស់លោក ប្រាក់ ប៉ូលី ជាលេសដោះស្រាយយករួចខ្លួន បើចឹងពិត​ទៅសួរដល់ពលរដ្ឋ ឬ មន្ត្រីរាជការនៅក្រុងប៉ោយប៉ែតនិងនៅក្នុងខេត្តនេះ តើតម្លៃស៊ីញ៉េផ្ទេរកម្ម​សិទ្ធិដីធ្លី​មួយ​កន្លែង​តម្លៃ​ប៉ុន្មាន ហើយលោក​ ប្រាក់​ ប៉ូលី បើគាត់មិនពុករលួយ តើបានប្រាក់មកពីណា ? ។

គួរបញ្ជាក់ថា​ លោក​ ប្រាក់​ ប៉ូលី​ ឡេីងមកកាន់តួនាទី​ ជា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ នេះ​ បានបង្កអោយមានការរិះគន់ជាខ្លាំង​ ព្រោះ​លោកឡេីងផ្លោះពី​ ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយប៉ែត​ មកជា​ប្រធាន​មន្ទីរ។ ហើយថែមទាំងទុកតំណែងជា​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ប៉ោយប៉ែត​អោយបង​ប្រុសលោកគឺលោក ប្រាក់ ប៉ូ​លីន ទៀតផង​។

ករណីចោទប្រកាន់ខាងលើចំពោះលោក ប្រាក់ ប៉ូលី អង្គភាពគេហទំព័រ www.rskynews.com យើងបានខិតខំស្វែង​រកការបក​ស្រាយបំភ្លឺពីលោក ប្រាក់ ប៉ូលី តែមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ទោះយ៉ាងណាអង្គភាពយើង​និងរងចាំ​ការ​បំភ្លឺគ្រប់ពេលវេលា ដើម្បីស្របតាមច្បាប់នៃរបបសារព័ត៌មាន។

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.