ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ប្រតិ​បត្តិការ បង្ក្រាប​គ្រឿង ញៀន ៣ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ៣ នាក់ ដក​ហូត​ថ្នាំញៀន​៥៣​កញ្ចប់


​ភ្នំពេញ ៖ លោក សុខ បញ្ញា នាយរង​ផ្នែក​សន្តិសុខ ដឹកនាំ​សហការ​ជា មួយ​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក យឹម សារ៉ាន់ បាន​បើក​ប្រតិបត្តិការ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​ករណី​ផ្សេង​គ្នា​ក្នុងពេល​តែមួយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាក់ស្តែង​ដែល​កំពុង​លក់ និង​ចែកចាយ ដោយ​កំលាំង​របស់​លោក​បាន​ដកហូត​បាន​ថ្នាំញៀន​៥៣​កញ្ចប់​។​

​លោក​អធិការ យឹម សារ៉ាន់ បាន​អោយ​សារព័ត៍មាន​យើង​ដឹង​ថា នៅវេលា​ម៉ោង​១០៖៣០​នាទី​ព្រឹក​ថ្ងៃទី ១៣ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​របស់​លោក​បាន​បើក​ប្រតិបត្តិការ​មួយ​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឌី វ៉ាន់​លូ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ដែល​កំពុង​ឈរ​លក់​ថ្នាំញៀន និង​ដកហូត​ថ្នាំញៀន​ចំនួន​២៥​កញ្ចប់​។​

​លុះ​នៅ​វេលា​ម៉ោង​០៤៖២០​នាទី​ល្ងាច​កម្លាំង​របស់​លោក​បន្ត​ប្រតិបត្តិការ​នៅ​ចំណុច​ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដដែល ដោយ​ជនសង្ស័យ​ម្នាក់​ទៀត​ជា «​អ​និតិ​ជន​» ប្រគល់​ទៅ​ឲ្យ​ខាង​សង្កាត់​យក​ទៅ​អប់រំ​កែប្រែ និង​ដកហូត​បាន​ថ្នាំ​១១​កញ្ចប់​។​

​នៅវេលា​ម៉ោង​០៥៖០០​នាទី​ល្ងាច ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង ច្រក​ឌឿងហែម ខាងក្រោយ​ផ្ទះ​ល្វែង​ខាងលិច​រោងចក្រ​៦​ជាន់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​របស់​លោក​បាន​បន្ត​ប្រតិបត្តិការ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​កំពុង​ឈរ​លក់​ថ្នាំញៀន​យ៉ាង​សកម្ម ជនសង្ស័យ​ខាង​នេះ​ឈ្មោះ ឃុត ទី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​កើតហេតុ ដោយ​ដកហូត​ថ្នាំ​ម៉ា​ទឹកកក បាន​ចំនួន​១៦​កញ្ចប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​បញ្ចូន​មកកាន់​ផ្នែក​ជំនាញ​គ្រឿងញៀន នៃ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

 

 


Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.