ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបើកចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប 
0

លោក​ ជា ​ពេជ្រ​ ព្រះ​រាជ​អា​ជ្ញា​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​រតន​គិរី​ត្រូវ​ផ្អាក​ការ​ងារ​បណ្តោះ​អា​សន្ន​ក្រោយ​ប្រ​ពន្ធ​ដើម​ប្តឹង​ពី​បទ​ផិត​ក្បត់


រាជធានីភ្នំពេញ ៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចផ្អាក​មុខងារ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តរតនគិរី ជាបណ្តោះអាសន្ន ក្រោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទផិត។

យោងតាម លិខិតលេខ១៤០២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងយុត្តិ​ធម៌ បានទទួលលិខិតជូនដំណឹងលេខ៦៥១ អយប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចោទប្រកាន់​លើ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពី ឯកព័ន្ធភាព។

គួររម្លឹកថា លោកស្រី ហ៊ាន លក្ខិណា ភរិយាដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តឹងលោក ជា ពេជ្រ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ផិត បន្ទាប់ពីលោកស្រីរកឃើញថា លោក ជា ពេជ្រ បានលួចលាក់មានប្រពន្ធចុងរហូតមានកូនប្រុសម្នាក់៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.