ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ​ស្រ៊ាង ​ចុះ​សួរ​សុខ​ទុក្ខ​សមា​ជិក​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថម្នាក់ផ្សេងទៀត នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន មុនគ្នាមួយថ្ងៃ នៅក្នុងភូមិ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខនៅថ្ងៃនេះ គឺអនុសេនីយ៍ត្រី មាស សំរាំង មេបញ្ជាការរង កងអនុសេនាតូចទី២ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួប​គ្រោះ​ថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងររហូតផុងលលាក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំណេះសំណាលផ្តាំផ្ញើឲ្យអ្នកជម្ងឺ ធ្វើយ៉ាងណាថែរក្សាសុខភាព​ខ្លួនឯងឲ្យបានហ្មត់​ចត់ និងអនុវត្តតាមការណែនាំ របស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ រីឯការចំណាយទាំងប៉ុន្មានសូមកុំមានការព្រួយបារម្ភ ព្រោះតែ​ជីវភាពគ្រួសារអ្នកជម្ងឺមានការលំបាក អង្គភាពនឹងរ៉ាប់រងការចំណាយលើថ្លៃព្យាបាលទាំងស្រុង  ព្រមជាមួយគ្នានោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក នៃមន្ទីរពេទ្យកាល់ម៉ែត បានសម្របសម្រួល សម្រាលបន្ទុក ក្នុងការសម្រាក​ព្យាបាល ដោយគិតតម្លៃត្រឹមតែ៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម សាស្ត្រាចារ្យ  ឈាង រ៉ា ដែលបានចាត់ចែងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ព្យាបាលអ្នកជម្ងឺយ៉ាងដិតដល់ ព្រមទាំង បានសម្រាលបន្ទុកចំណាយ លើការ សម្រាកព្យាបាល ឲ្យនៅត្រឹមតែ៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} នេះ។

ព្រមជាមួយគ្នានោះ មានអ្នកជម្ងឺម្នាក់គ្រោះថ្នាក់ចរាចរណ៍ មកពីខេត្តកំពង់ចាម កំពុងសម្រាកព្យាល ក្នុងបន្ទប់រួមជាមួយ អ្នកជម្ងឺ មាស សំរាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយ ឧបត្ថម្ភនូវថវិកា ចំនួន១០០$ ទឹកដោះគោ០១កេះ ទឹកសុទ្ធ០១កេះផងដែរ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.