ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ សុខ ​លូ ​អភិបាល​ខេត្ត​កំពង់​ធំ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ការ​ងារ​គម្រោង​LASED​III​ដែល​មា​ន​គោលដៅ​ចំនួន​៥ស្រុក​គ្រោង​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ


ខេត្តកំពង់ធំ ៖ នៅក្នុងកិច្ចប្រជុំការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៏សេដ្ឋកិច្ចជំហាន៣ (LASED III) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈ​កម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែក​ដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច ដើម្បី​លើកកម្ពស់​កម្រិត​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បានថ្លែងថា ខេត្តកំពង់ធំ គឺជាខេត្តដែលធ្លាប់បានទទួល​អនុវត្តគម្រោងនេះ​ចំនួន២ដងរួចមកហើយ គឺជំហានទី១ (LASED I) អនុវត្តនៅឃុំទីពោ ស្រុកសន្ទុក និងជំហានទី២ (LASED II) កំពុងអនុវត្តនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។

ជាមួយគ្នានោះដែរ​ឯកឧត្តម សុខ លូ បានថ្លៃងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង​បានល្អ ខិតខំប្រឹងប្រែងធ្វើការងារគម្រោង (LASED I) និង(LASED II) រហូតទទួលបានជោគជ័យ។ សកម្មភាពទាំងអស់​នេះបានធ្វើឲ្យធនាគារពិភពលោកមើលឃើញពី​សមិទ្ធិផល​សម្រេចបាន ហើយបានបន្តគម្រោង LASED III ឱ្យអនុវត្ត​បន្ត​ទៀត នៅក្នុងឆ្នាំ២០២០ សម្រាប់ខេត្តកំពង់ធំ លើគោលដៅចំនួន៥ស្រុក នៅ៦ទីតាំង ក្នុងនោះរួមមាន ស្រុកស្ទោង ឃុំពពក ស្រុកប្រាសាទបល្ល័ង្ក ឃុំផាន់ញើម ស្រុកសន្ទុក ឃុំក្រយា ស្រុកប្រាសាទសំបូរ ឃុំស្រើង និងស្រុកសណ្តាន់ ឃុំទំរីង និង​ឃុំសុចិត្រ ព្រមទាំងសហគមន៍មួយចំនួនផងដែរ។

ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំអនុវត្តគម្រោង LASED III នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យបន្តទៀត៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.