ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចុង​ឆ្នាំ​២០១៩​នេះ​ខេត្តកំពត​និង​ទទួល​ស្វាគមន៏​រៀប​ចំ​បុណ្យ​សមុទ្រ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ


ខេត្តកំពត ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២០-២១- ២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍ធំប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគ ជ័យ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត មន្ទីរអង្គភាព​ពាក់​ព័ន្ធជុំវិញខេត្ត បានជួបប្រជុំជាមួយគ្នាជារឿយៗផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីការងារមួយចំនួន ដែលត្រូវរួមគ្នាអនុវត្តបន្ត ក្នុងនោះរួមមាន៖

ទី១. កំណត់យកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឲ្យមាន “វិថីម្ហូបអាហារ ឬហៅថា Street Food” ឲ្យបានលេច​ធ្លោរ​ឡើង។

ទី២. ជំរុញឲ្យមានការផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍នានា នៅខេត្តកំពតឲ្យបានទូលំទូលាយ ពិសេស រមណីយ​ដ្ឋាន​ឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋាន ទេសចរណ៍ជាច្រើនទៀត។

ទី៣. ត្រៀមរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលជាផលិត ផលកសិកម្មនាំចេញនៅនឹងកន្លែង ដូចជា៖ ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម។

ទី៤. ត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និងត្រូវអញ្ជើញក្រុមសិល្បៈរបស់ប្រទេសជិតខាង និងខេត្ត​ដែលជាសម្ព័ន្ធមេត្រីរបស់ខេត្តកំពត ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនោះ។

ទី៥. ជំរុញឲ្យរដ្ឋបាលខេត្តកំពត គប្បីរៀបចំឆ្នេរខ្សាច់ថ្មីទៀត ដើម្បីបង្កើតជាផលិតផលទេសចរណ៍ទាក់ទាញបន្ថែម។

ទី៦. ស្នើឲ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗ តាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែក ក្នុងការ​ទាក់ទាញភ្ញៀវទេសចរ បន្ថែមក្នុងព្រឹត្តិការណ៍ធំនេះ ដូចជាព្រឹត្តិការណ៍ ដើរកម្សាន្តក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំង​ទូក និងទស្សនាកម្សាន្តនៅតាមតំបន់ ទាក់ទាញមួយចំនួនទៀត នៅលើភ្នំបូកគោ។

ទី៧. លោករដ្ឋមន្ត្រី បានគាំទ្រឲ្យមានព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ពិសេស ប្រភេទកីឡាដែលនឹងត្រូវដាក់ក្នុងការ​ប្រកួត​កីឡាស៊ីហ្គេម មកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជា ជិះកង់ រត់​ប្រណាំង កីឡាលើទឹក លើឆ្នេរ និងលើគោក។

ទី៨. ជំរុញឲ្យយកចិត្តទុកដាក់ ពង្រឹងគុណភាព សេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯក​សណ្ឋាន ឲ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្តចំពោះមូលដ្ឋានអាជីវកម្មណាដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធី នៃការត្រួតពិនិត្យ វាយតម្លៃរបស់ក្រសួងទេសចរណ៍។

ទី៩. ចំពោះការងារពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងរមណី យដ្ឋាននានា នៅខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់លើការពង្រឹងគុណភាព សេវាកម្មអនាម័យ ចំណីអាហារ សុវត្ថិភាពភ្ញៀវទេសចរ ពិសេស ត្រូវផ្សព្វ​ផ្សាយ​ឲ្យបានឆាប់ រហ័ស អំពីកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់ខេត្តកំពត និងតំបន់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជាទាំងមូលតាម​រយៈកម្មវិធីនៅលើទូរស័ព្ទវៃឆ្លាត (Mobile App)។

ទី១០. ត្រូវរៀបចំការតុបតែងលម្អឲ្យមានសោភ័ណភាពល្អ ពិសេស គឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យទូ​ទាំ​ងខេត្ត និងក្រុងកំពតមានភាពស្អាត និងត្រូវមានបង្គន់អនាម័យឲ្យបានគ្រប់គ្រាន់ ត្រូវធ្វើឲ្យមានការប្រែប្រួលគួរជា​ទីមោ​ទនៈ​។ រីឯបង្គន់អនាម័យ និងបន្ទប់ទឹក នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ទនៈ ទីសាធារណៈទៀតសោត ក៏ត្រូវតែស្អាតជានិច្ច៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.