ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រធាន​អាជ្ញា​ធរ​ជាតិ​អប្សរា​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ជា​មួយ​វិ​ស័យ​ឯកជន​អំពី​ការ​អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​​អង្គរ​ឱ្យ​ប្រ​កប​ទៅ​ដោយ​និរន្តរ៍​ភាព


ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមកពី៥៤ស្ថាប័ន ដែលកំពុងប្រកបអាជីវកម្មទាក់ទងនឹងការបម្រើសេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបង្កើតនូវភាពស្និទ្ធស្នាល ផ្លាស់ប្តូរយោបល់ និងពិភាក្សាជាលក្ខណៈគន្លឹះរវាងស្ថាប័នរដ្ឋដែលគ្រប់ គ្រងតំបន់រមណីយដ្ឋានអង្គរ និងស្ថាប័នឯកជនដែលមានអាជីវកម្មនៅតំបន់អង្គរ សំដៅធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅ​រម​ណីយ​ដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ប្រកបដោយចីរភាព រក្សាបាននូវកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ភាព​ទាក់ទាញ និងការប្រកួតប្រជែងទីផ្សារទេសចរណ៍ពិភពលោក ព្រមទាំងរក្សានិងការពារបានគុណតម្លៃនៃបុរាណ​ដ្ឋាន​ផង​ដែរ។

ចំណុចសំខាន់ៗដែលវិស័យឯកជនបានលើកឡើងនូវអ្វីដែលខ្លួនបានជួបប្រទះក្នុងអាជីវកម្មមានដូចជា ការចោលសំរាមគ្មាន​សណ្តាប់ធ្នាប់ ការចាក់ចម្រៀងដោយសំឡេងខ្លាំងៗពីសំណាក់ភ្ញៀវទេសចរជាតិ ការរៀបចំផ្លូវថ្នល់ ការប្រមូលផ្តុំភ្ញៀវទេសចរ​នៅតាមប្រាសាទធំសំខាន់ៗ ការបង្វែរគោលដៅទស្សនាឱ្យភ្ញៀវទេសចរបានទៅដល់ប្រាសាទឬកន្លែងផ្សេងៗទៀតការ​បង្កើន​​សក្តានុពលទាក់ទាញតាមរយៈការបង្កើតកញ្ចប់ទេសចរបែបសុខភាព និងរៀបអាពាហ៍ពិពាហ៍ ការត្រួតពិនិត្យប្រភេទ​កាម៉េរ៉ាថតសម្រាប់អាជីវកម្ម។ ល។ ចំណុចទាំងនេះបានប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៏ និងសូមឱ្យមានការ​ជួយ​សម្រប​​សម្រួលពីអាជ្ញាធរជាតិអប្សរា។

ទាក់ទងនឹងបញ្ហាដែលបានលើកឡើង លោកស្រីរដ្ឋមន្ត្រីបានធ្វើ ការឆ្លើយបំភ្លឺភ្លាមៗចំពោះកិច្ចការដែលពាក់ព័ន្ធផ្ទាល់ដោះ​ស្រាយ បានដោយអាជ្ញាធរជាតិអប្សរា ដូចជាការរៀបចំជួសជុលឲបានរួច រាល់នៅកំឡុងឆ្នាំក្រោយចំពោះផ្លូវទាំងអស់ស្ថិត​ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរដែលនឹងលេចចេញរូបរាងនាឆ្នាំក្រោយ ព្រមទាំងកំណត់ភារកិច្ចដល់អ្នកជំនាញឱ្យរៀបចំផែនការសកម្មភាពដោះស្រាយកង្វល់ពាក់ព័ន្ធនឹងការចោលសំរាម ការ​បង្វែរគោលដៅទេសចបញ្ជៀស ការប្រមូលផ្តុំនៅតែប្រាសាទធំសំខាន់ៗ ព្រម​ទាំងវិធានការផ្សេងៗទៀត​ដើម្បីជំរុញប្រសិទ្ធិ​ភាព​ការងារ។

ក្នុងនោះដើម្បីប្រសិទ្ធិភាពការងារ លោកស្រី ក៏បានស្នើឱ្យវិស័យឯកជនទាក់ទងមកអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធព័ត៌មាន​សង្គម​ហ្វេសប៊ុក ឬតេឡេក្រាមផងដែរ។

ដោយឡែក ចំពោះបញ្ហាមួយចំនួនទៀតដែលមិនអាចដោះ ស្រាយបានដោយអាជ្ញាធរជាតិអប្សរា លោកស្រីរដ្ឋមន្ត្រី បាន​សន្យាថានឹងនាំយកការព្រួយបារម្ភ របស់វិស័យឯកជនជូនទៅគ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ព្រមទាំងនឹងរៀបចំអញ្ជើញ ស្ថាប័នរដ្ឋពាក់ព័ន្ធទាំងនោះមកចូលរួមប្រជុំលើកក្រោយៗទៀត៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.