ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ អញ្ជើញ​ចូល​រួម​វេ​ទិ​កា​ធុរ​កិច្ច​ឥណ្ឌា​កម្ពុជា ​India-​Cambodia​ Business ​Forum, ​Delhi, ​India​


ប្រទេសឥណ្ឌា (ទីក្រុងញ៉ូដេលី ) ៖ នៅល្ងាចថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា” ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា, សម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។

នៅក្នុងវេទិកានេះ ក៏មានការចូលរួមពីមន្រ្តីសម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា, សភាពាណិជ្ជកម្មកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា , និងបណ្តាក្រុមហ៊ុន និងវិនិយោគគិនឥណ្ឌាជាច្រើនរូបទៀងផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ស្ថាប័ន និងដៃគូពាណិជ្ជកម្មទាំងអស់ ដែលបានរៀបចំអោយ​មានវេទិ
កា​ធុរកិច្ចនេះឡើង ដើម្បីផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបាន​ស្វែងយល់ពីសក្តារ​នុពលទាំងឡាយនៅកម្ពុជា។ ពេលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគគិនឥណ្ឌាមកបណ្តាក់​ទុននៅកម្ពុជា។ កន្លងមកគឺមានគម្រោងឯកជនប្រមាណ ៥ ដែលវិនិយោគនៅកម្ពុជាលើទឹកប្រាក់ប្រមាណ ១០៥ លាន​ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ក្រុមហ៊ុនឥណ្ឌាជាច្រើនទៀតមកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏ចង់បានអោយ​មានជើងហោះហើរ ត្រង់ពីឥណ្ឌាទៅកម្ពុជា ដើម្បីជួយសម្រួលអ្នកទេសចរណ៍ និងពាណិជ្ជករកាន់តែងាយស្រួលក្នុងការ​ធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៀតផង។

សម្តេចតេជោ បានបង្ហាញពីសក្តានុឬបលមួយចំនួនដែលអាចអោយអ្នកវិនិយោគឥណ្ឌាទៅកម្ពុជាបាន គឺដូចជាវិស័យ​ទេសចរណ៍, ព័ត៌មានវិទ្យា IT, Computer, software, កសិកម្ម និងវិស័យផ្សេងៗទៀត។ សម្តេចតេជោ ក៏បានបញ្ជាក់ផង​ដែរអំពី​ស្ថេរភាពនយោបាយកម្ពុជាល្អ ជាមួយកំណើនសេដ្ឋកិច្ចហ្នឹងល្អ មានការបើកចំហរអោយប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ដោយមិនចាំបាច់ប្តូរមកប្រាក់រៀល ពាណិជ្ជករបរទេសអាចមនសិទ្ឋិវិនិយោគ១០០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ដោយមិនចាំបាច់មាន​ពាណិជ្ជករក្នុងស្រុកឈរភាគហ៊ុនជាមួយ ហើយច្បាប់វិនិយោគកម្ពុជាក៏បានលើកទឹកចិត្ត និងផ្តល់នូវអត្ថប្រយោជន៍​ជាច្រើន។ ទន្ទឹមនឹងនេះ កម្ពុជាក៏សំបូរធនធានមនុស្សដែលជាកម្លាំងពលករប្រមាណ ៧០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ដែលអាចនឹងជួយអោយ
កិច្ចកា​រវិនិយោគនៅកម្ពុជាទទួលបានជោគជ័យជាមិនខាន។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយអ្នកវិនិយោគគិនឥណ្ឌាអញ្ជើញទៅទស្សនាកម្ពុជា ហើយសិក្សា​អំពីសក្តារនុពលទាំងឡាយ ដែលអាចធ្វើពាណិជ្ជកម្ម និងវិនិយោគបាននៅក្នុងប្រទេសកម្ពុជាស្រប​ពេលដែលនាយករដ្ឋ​មន្រ្តីនៃប្រទេសទាំងពីរកំពុងពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដែលធានាចំពោះ​ផលប្រយោជន៌​នៃការបណ្តាក់ទុនវិនិយោគដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសទាំងពីរ៕

ប្រភពពី face book សម្តេច ហ៊ុន សែន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.