ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ សាយ ​ណូរ៉ា ​តំណាង​អយ្យ​ការ​កំពុង​សាក​សួរ​នគរ​បាល​៣នាក់​ដែល​រត់​ការ​ដោះ​លែង​ជន​ជាតិ​ចិន​១៨នាក់​ជា​ក្រុម​ចាប់​ជំរិត​​ស្នាក់​នៅ​ក្នុង​ចំ​ការ​លោក​មេ​ធាវី ​ហេ ​ជីវ​អេង​ ក្នុង​ខេត្ត​កំពង់​ស្ពឺ


រាជធានីភ្នំពេញ ៖ សេចក្តីការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ពេលនេះលោក សាយ ណូរ៉ា តំណាងអយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរ មន្ត្រីនគរបាល ៣នាក់ ពាក់ព័ន្ធករណីរត់ការ និងអន្ដរាគមន៍​ឲ្យមានការ​ដោះលែងជនជាតិចិនចំនួន ១៨នាក់ ដែលជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺទើបតែ​ចាប់ខ្លួន​បាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ។

ការសាកសួរបានធ្វើឡើងបន្ទាប់ពី កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រី​នគរ​បាល ៣នាក់នោះ ទៅសាលាដំបូងរាជធានីភ្នំពេញនៅកណ្តាលវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩​នេះ។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនសង្ស័យជាមន្ត្រីនគរបាល ទាំង ៣នាក់នោះ មានម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តម​សេនីយ៍​ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារ​នៅ​ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃ​ទី១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​កន្លងទៅ កម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ខៃ​ សម្ជស្ស​ ព្រះរាជ​អាជ្ញា​រង​នៃអយ្យការ​អម​សាលាដំបូ​ង​ខេត្ត​កំពង់ស្ពឺ បានឃាត់ខ្លួន ជន​ជាតិ​ចិនចំនួន ១៨នាក់ (ចិនតៃវ៉ាន់ ១២នាក់) នៅទី​តាំ​ងឃ្លាំងមួយកន្លែង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកមេធាវី ហេ ជីវអេង នៅក្នុង​ដីចំការស្វាយ ស្ថិតនៅ​ក្នុង​ភូមិ​ចា​ ឃុំស្វាយចចឹប​ ស្រុក​បរសេដ្ឋ​ ខេ​ត្ត​កំពង់​ស្ពឺ​ ពាក់ព័ន្ធបទ​ល្មើសជំរិតទារ​ប្រាក់​តាម Online។

ទីតាំងដែលជនជាតិចិនយកធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសចាប់ជំរិតនោះ ត្រូវម្ចាស់ឈ្មោះ ហេ​ ជីវ​ អេង​ មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះ​ រ័ត្ន​ ពិន្ទ​ ដែលជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់​ទៀ​តមិនស្គាល់ឈ្មោះ ក្នុងតម្លៃ​ ២២០០០ដុល្លារ​ក្នុងមួយខែ។

ក្រោយពីឃាត់ខ្លួនយកទៅសាកសួរ នគរបាលជំនាញខេត្តកំពង់ ស្ពឺ បានសម្រេចបញ្ជូនខ្លួនក្រុមជនសង្ស័យ ទាំង ១៨នាក់ និងវត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារ​ប្រាក់​តាមប្រព័ន្ធ​បច្ចេកវិទ្យា​VOIP​ ទៅអគ្គស្នងការដ្ឋាននគរ​បា​ល​ជាតិ​ ដេីម្បី​ដំណេីរការចាត់ ការតាមនីតិវិធី​បន្ដជាមួ​យភាគីនគរបាលនៃសាធារណរដ្ឋប្រជា​មានិ​តចិន​។

ដោយឡែកចំពោះ អ្នកពាក់ព័ន្ធនឹងករ​ណីផ្ដល់ទីតាំងឲ្យជនជាតិចិនប្រព្រឹត្ដបទ​ល្មេីសជំរិតទារប្រាក់នៅ​ចំណុចខាងលេី​នេះ បច្ចុប្បន្ន​នគរបាលជំនាញ​ខេត្ត​បានស្នេីសុំ​កិច្ចសហការ និងការចង្អុល បង្ហាញ ដើម្បីស្រាវជ្រាវឈានដល់​ការចាប់ខ្លួនពួក​គេ​មកផ្ដន្ទា ទោស​តាមច្បាប់​ជាធរមាន​៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.