ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកអភិបាលខេត្តកំពង់ចាម​ ជំរុញ​ដល់​​អាជ្ញាធរ​ ត្រូវ​សហការ​ជាមួយ​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃឈេី


ខេត្តកំពង់ចាម ៖  ក្នុង​ពិធីបុណ្យរុក្ខទិវា ៩កក្កដា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ចាម បានថ្លែង​ជំរុញ​ដល់​អាជ្ញាធរ​ ត្រូវ​សហការ​ជាមួយ​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃឈេី​ ព្រោះ​ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់ សម្រាប់​សង្គម មនុស្ស និងសត្វ ហេីយ​វាក៏អាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រក សម្រាប់មនុស្ស និងសត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជា​របាំងការពារខ្យល់ព្យុះទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃឈើក៏បានរួមចំណែកដល់អេកូទេសចរណ៍ ដែលបង្កើតការងារ និង​ជា​ប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា​កម្សាន្ត​ផងដែរ ។

កម្មវិធីនេះប្រព្រឹត្តទៅ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិត​ក្នុង​ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ។
ឯកឧត្តម​ អភិបាលខេត្ត បានបញ្ជាក់ថា បុណ្យរុក្ខទិវា គឺជាពិធីដ៏សំខាន់ និងមានប្រយោជន៍ សម្រាប់ដាស់ស្មារតីដល់​ប្រជា​ពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ និងថែរក្សាព្រៃឈើ ហើយពិធីបុណ្យរុក្ខទិវានេះ ត្រូវបានបង្កើតឡើងដោយ​សម្តេចព្រះ​បរមរតនកោដ្ឋ ដែលរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម​ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឃ មន្ត្រីរាជ​ការ សិស្ស និស្សិត យកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារ​ណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍​ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សជាតិទាំងមូល ។

ក្នុងនោះដែរ ឯកឧត្តម​ អភិបាលខេត្ត ក៏បានចែកកូនឈើ​ចម្រុះ​ជូនប្រជាពលរដ្ឋ​ ចំនួន​២០០០ដេីម​ សម្រាប់​យកទៅដាំ​តាម​លំនៅដ្ឋាន និងចូលរួមដាំកូនឈើមានតម្លៃចម្រុះចំនួន២៥០០ដេីម​ នៅ​វិទ្យា ល័យ​ ហ៊ុន​ សែន​ ព្រៃ​ទទឹង​ ក្នុងគោលបំណង សំដៅប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើសំបូរបែប ដែលអាចបង្កើតជាគំរបពណ៌បៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើង នូវសោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រងផងដែរ ។

បើយោងតាមរបាយការណ៍របស់ លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យ​ដឹង​ថា ខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យរុក្ខទិវា ចំនួន២៥លើកមកហើយ ដោយដាំឈើចម្រុះប្រភេទ បានចំនួន​សរុប៥៨​ហិកតា​ ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម បានបង្កើតសួន​អនុស្សាវរីយ៍ និងសួនអាពាហ៍ពិពាហ៍ បានចំនួន២​កន្លែង ដោយ១កន្លែង នៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ និង១កន្លែងទៀត ស្ថិតនៅក្នុងវត្តនគរបាជ័យ ស្រុកកំពង់សៀម សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំ និងជាឱកាសដល់គូរស្រកថ្មី ដាំដើមឈើទុក​ជាអនុស្សាវរីយ៍ ។

ដោយឡែក សម្រាប់ឆ្នាំ២០១៩នេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម មានថ្នាលបណ្តុះកូនឈើចំនួន៧កន្លែង ក្នុងនោះ​មានសួនបណ្តុះកូនឈើសម្តេចតេជោ ហ៊ុន សែន ព្រៃកុង(ស្គន់)​ ថ្នាលបណ្តុះកូនឈើ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ សួនបណ្តុះកូនឈើ ឯកឧត្តម ហ៊ុន ណេង ភ្នំប្រុស​ ថ្នាលបណ្តុះកូនឈើខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម (ក្រុងកំពង់ចាម)​ ថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើស្រីសន្ធរ (ស្រុកស្រីសន្ធរ)​ថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ (ស្រុកស្ទឹងត្រង់)​ និង​ថ្នាលបណ្តុះកូនឈើសង្កាត់រដ្ឋបាលព្រៃឈើកងមាស(ស្រុកព្រៃឈរ)​ ផងដែរ​ ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.