ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទី​តាំង​ទូ​ប៉ាញ់​ត្រី​អក្សរ​V​នៅ​ផ្លូវ​លេខ​៥១​បើក​បង្អួត​ភ្នែក​អាជ្ញា​ធរ​​ខណ្ឌ​ដូនពេញ​​​ផ្គើន​និង​បទ​បញ្ជា​​ឯក​ឧត្តម​ ឃួង ​ស្រេង​ ​អភិបាល​រាជ​ធា​នី​ភ្នំ​ពេញ


រាជធានីភ្នំពេញ ៖​ ទោះបីជា​មានបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់ របស់ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានី​ភ្នំពេញ​ បានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែង​សុីសងគ្រប់​ប្រភេទ​នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ​ ក៏គេនៅសង្កេត​ឃើញថា​ ​មានទីតាំង   ទូប៉ាញ់ត្រីដែលមានយឺហោ V ​ កំពុងបើក​ដំណើរការយ៉ាងរលូន​ ដោយមិន​រំខានដល់​អាជ្ញាធរមានសមត្ថកិច្ចសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ​ នោះឡើយ ដោយមន្រ្តីតូច​តាចនៅក្នុងខណ្ឌបានលួចបង្ហើបប្រាប់ថា ម្ចាស់ទីតាំងខាងលើនេះយកដុល្លារចុកមាតមន្រ្តីទាំងអស់ហើយ​នោះទើបម្នាក់ៗ​ជាប់​ចង្កេះមិនមានចំណាត់ ការបង្ក្រាបទាល់តែសោះរហូតដល់ពេលនេះ។

​ទីតាំងទូប៉ាញ់ត្រីនេះស្ថិតនៅតាមបណ្ដោយផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី ទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែល​រស់​នៅ​ក្បែរទីតាំងនេះមានការរអួររទាំងនិងភាពរញ៉េរញ៉ៃរបស់អ្នកលេងប៉ាញ់ត្រីនៅទីនេះណា ដោយទីតាំងនេះមានទាំងការ​ប្រើ​ប្រាស់គ្រឿងញៀនថែមទៀតផង។

សូមរំលឹកថា ឯកឧត្ដម អភិបាល រាជធានីភ្នំពេញបានថ្លែងក្នុងឱកាសប្រកាសស្តីពី ការដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹង​កេងកង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយឯកឧត្ដមអភិបាល បានចាត់ទុកថា ការទទួលសំណូកពីជនល្មើស​ទាំងនោះគឺជា ទង្វើរ​ខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ។

ឯកឧត្តម ឃួ ង ស្រេង ក៏បាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះ​ស្រាយ​ បញ្ហាល្បែងស៊ីសងខុសច្បាប់​នេះឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ។

នៅរសៀលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩ អង្គភាពគេហទំព័រ www.rskynews.com យើងបានទូរស័ព្ទរាយការណ៏ជូនលោក កុល ខាន់ណារ៉ា នាយប៉ុស៌្តនគរបាលសង្កាត់ផ្សារថ្មីទី៣ ទីតាំងនេះលោកបានដឹងហើយ ហើយលោកនៅតែចុះ​បង្ក្រាបទេ​ពេល​​សុំគោលការណ៏បានពីថ្នាក់លើ។

​ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា​ បើ​ទោះជា​ លោក​ អភិបាល​ រាជធានីភ្នំពេញ​ដាក់​បទញ្ជា​ម៉ឺងម៉ាត់យ៉ាងណាក៏ដោយ​ក៏អាជ្ញាធរ​មាន​សមត្ថកិច្ច​ ខណ្ឌដូនពេញ​ មិនអើពើ​ទប់ស្កាត់​និងបង្ក្រាបនោះឡើយ​ ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.