រាជធានីភ្នំពេញ ៖ រសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងមានការឯកភាពពីលោក កុល ប៊ុន ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងយឺហោ Diamond Cartoon Word ស្ថិតនៅទីក្រុងកោះពេជ្យ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លទ្ធផលនៃការចុះបង្ក្រាបទីតាំងប៉ាញ់ត្រីនៅកោះពេជ្រសមត្ថកិច្ចដកហូតទូរប៉ាញ់ត្រីមួយចំនួន និងអ្នកញៀនល្បែងនេះទៅកាន់សាលាខណ្ឌដើម្បីបន្តតាមនិតីវិធីរដ្ឋបាល៕
ដោយ ៖ សុភា