ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទីតាំង​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ មួយ​កន្លែង​នៅ​សង្កាត់​ទឹកល្អក់ទី២ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ចារ​ការ​ឯកភាព​ខណ្ឌ​ទួលគោក ឆ្មក់​ចុះ​បង្ក្រាប​ទាំងព្រឹកព្រលឹម


រាជធានីភ្នំពេញ ៖​ នៅថ្ងៃពុធ ០១ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលា​ម៉ោង ១០និង ៣០ នាទី លោក ឯក ឃុនដឿន  អភិបាលនៃគណៈអភិបាលខណ្ឌ ទួលគោក និងជាប្រធានគណៈ​បញ្ជាការ​ឯកភាពខណ្ឌ បានដឹកនាំចង្អុលបង្ហាញអោយគណៈ​បញ្ជាការឯកភាពខណ្ឌរួមមានលោក ហួរ ហួត នាយករដ្ឋបាលសាលា​ខណ្ឌ ជាអ្នកដឹកនាំគណៈកម្មការចំរុះដែលមានលោក សូ ជា ចៅសង្កាត់រង២, លោក អ៊ិន វតន មន្រ្តីអន្តរវិស័យ, លោក លោក ផុន សារ៉ន សមាជិកក្រុមប្រឹក្សា, លោក ឈឿន សុវណ្ណ នាយរងប៉ុស្តិ និងលោក ហេង ច័ន្ទវឌ្ឍនៈ ជំនួយការរដ្ឋបាលសង្កាត់ បានចុះបង្ក្រាបជាក់ស្ដែងលើទីតាំង អ៊ីនធើណិត យឺហោ WiFi បើកល្បែងស៉ីសងតាមប្រព័ន្ធអនឡាញ (ភ្នាល់បាល់ បៀ ឡូតូ តាមអ៉ីនធើណែត) ស្ថិតនៅផ្ទះលេខ ២៨៧D  ផ្លូវលេខ ១៨២ (ទេពផន) ភូមិទី១៣ សង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាព បានណែនាំដល់អ្នកញឿននិងល្បែង២នាក់ អោយឈប់​ប្រព្រឹត្ត ទៅដោយគ្មានកំណើតទេ នាំអោយបំផ្លាញទ្រព្យសម្បត្តិ និងបាត់ បង់កិត្តិយសក្នុងសង្គម អ្នកដែលឈ្នះគឺទៅលើមេ។ រីឯបុគ្គលិក២ នាក់ជាស្រ្តីប្រចាំការទីតាំងខាងលើ គណៈបញ្ជាការឯកភាពគ្រាន់តែធ្វើការណែនាំ ហើយធ្វើកំណត់ហេតុ​ដក​ហូត​យកសម្ភារៈកុំព្យូទ័រ ចំនួន ១៩គ្រឿង។ ទោះជាមានការដកហូតសម្ភារៈទាំង​​អស់ នេះហើយក៏ដោយ តែទីតាំងនេះនៅតែ​ដំណើរការធម្មតាដោយ នៅមានបុគ្គលិកចាំទទួលលុយដាក់ចូលក្នុងអាខោនហើយអាចលេងតាមផ្ទះវិញ ឬតាមទូស័ព្ទដៃ។

បច្ចុប្បន្ននេះវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត ដោយឡែកទីតាំងខាងលើត្រូវ​បិទចោល​ជាបណ្ដោះអាសន្នផងដែរ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.