ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សមត្ថ​កិច្ច​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ឃាត់​ម្ចាស់​ហាង​លក់​ទូរ​ស័ព្ទ​និង​បញ្ចាំ​ដែល​មាន​យី​ហោ​ហេង ​សុខ​លាភ ​លក់​ស៊ីម​កាត​មិន​យក​អត្ត​​សញ្ញាណ​ប័ណ្ណ


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែកក្កដាថ្មីៗនេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិ​ការ​ដ្ឋាន នគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនបុរសម្នាក់ករណីលក់ស៊ីមកាតទូរស័ព្ទ ដោយមិនយកអត្តសញ្ញាណប័ណ្ណ ផ្ទុយ​ពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា។

របាយការណ៍ពីសមត្ថកិច្ច ទើបបង្ហាញនៅថ្ងៃទី១៦ ខែកក្កដា បញ្ជាក់នេះថា សមត្ថកិច្ចបានធ្វើការនាំខ្លួនបុរសម្នាក់ ឈ្មោះ ស៊ឹង វណ្ណធី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទ និងបញ្ចាំ ដែលមានយីហោ “ហេង សុខលាភ” មានទីតាំងផ្ទះ​លេខ១២បេអឺ០ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីលក់ស៊ីម​កាតទូរស័ព្ទ​ដោយមិនយកអត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរLED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែល​ផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសាន​វាទ​ចុងក្រោយ ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរស័ព្ទ ដោយមិនយក អត្តសញ្ញាណប័ណ្ណ និង​ច្បាប់ស្តីពីទូរគមនាគមន៍។

តាមការសាកសួរ របស់មន្រ្តីជំនាញ គឺ ឈ្មោះ ស៊ឹង វណ្ណធី បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាត ដោយមិនយកអត្ត​សញ្ញាណប័ណ្ណ សម្គាល់ខ្លួន និងលក់ស៊ីមកាត ដែលមានអត្តសញ្ញាណប័ណ្ណ អ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បី​ផ្សាយ​ពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ កំពុងកសាង​សំណុំ​រឿង បញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការប្រើទូរស័ព្ទ មកបោកបញ្ឆោត ជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆបោកតាមរយៈ ការក្លែងធ្វើជាសាច់ញាតិ ជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវអោយ ផ្ញើប្រាក់ មកសង្រ្គោះ ការឆបោក​តាម​រយៈបណ្តាញ សង្គម Facebook ក៏ដូចជាបទល្មើស ដែលបង្កអសន្តិសុខ ដល់សង្គមផ្សេងៗទៀត។

សមត្ថកិច្ច មានការលំបាកក្នុង ការស្រាវជ្រាវរកជនល្មើស ដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះ បានទិញ​ស៊ីម​កាតទូរស័ព្ទ ដែលមិនមានអត្តសញ្ញាណ ច្បាស់លាស់ យកមកបោកប្រាស់។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវអោយ ប្រជាពលរដ្ឋទាំងអស់ ចូល​រួមសហការណ៍ ជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ ស៊ីមកាតទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជា​ពិសេសឲ្យបណ្តាហាង លក់ស៊ីមកាតទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់ រាល់ការលក់ស៊ីមកាត ដែលមិនមានបញ្ជាក់ អត្តសញ្ញា​ណ​អ្នកប្រើប្រាស់ ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខ នឹងច្បាប់និងបិទអាជីវកម្មរបស់ខ្លួន៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.