ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយក​ក្រុមហ៊ុនជនជាតិចិន​រក​ស៊ី​ឈើ​ ​២រូប​ ​ត្រូវ​បាន​សាលាដំបូង​ខេ​ត្ដម​ណ្ឌល​គីរី​ ​ចេញដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​


ខេត្តមណ្ឌលគិរី ៖​ នាយក​ក្រុមហ៊ុន​ រក​សុី​ឈើ​ចំនួន​​២រូប​ទៀត​ ​ដែល​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រក​ឃើញថា​ ​មានការ​ជាប់​ពាក់​ពន្ធ័​ ​នឹង​ការ​កាប់​បំផ្លាញ​ញ​ព្រៃឈើ​ ​នៅ​មណ្ឌលគីរី​ ​ត្រូវ​បាន​សាលាដំបូង​ខេ​ត្ដម​ណ្ឌល​គីរី​ចេញដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​។​

​ក្រោយពី​ នាយ​ឧត្ដមសេនីយ៍​ ​សៅ​ ​សុខា​ ​អគ្គ​មេ​បញ្ជា​កា​រង​កងយោធពល​ខេមរភូមិន្ទ​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ ​បទល្មើស​ព្រៃឈើ​ ​ ​លទ្ធផល​បង្ហាញ​ក្រៅផ្លូវការ​បាន​ឲ្យដឹង​ថា​ ​ពី​ថ្ងៃទី​ ​8​ ​ដល់​ថ្ងៃទី​ ​15​ ​ខែកក្កដា​ឆ្នាំ​ ​2019​៖​ ​

១​/​ក្រុមហ៊ុន​ ​ម៉ាស្ទទ័រ​ ​ខេ​សាន់​ ​រក​ឃើញ​វត្ថុ​តាង​ឈើ​ល្មើសច្បាប់​សរុប​ចំនួន​ ​221​ ​ដុំ​ស្មើ​ ​109,42ម៉ែត្រគូប​ ​(​ឈើ​ថ្មី​ ​65​ ​ដុំ​ស្មើ​ ​41,83ម៉ែត្រគូប​)​។​ ​

២​/​ក្រុមហ៊ុន​ ​យ៉ាង​ ​ចាវ​ ​វត្ថុ​តាង​ល្មើសច្បាប់​មាន​សរុប​ចំនួន​ ​1653កំណាត់​ស្មើនឹង1348,27​ ​ម៉ែត្រគូប​(​ជា​ឈើ​ថ្មី​)​ ​ក្នុង​នោះ​មាន​ឈើមូល​កប់​ក្នុង​ដី​ចំនួន​ ​226កំណាត់​ ​ស្មើនឹង​ ​199,10ម៉ែត្រគូប​ ​ឈើមូល​រាយប៉ាយ​ចំនួន1030កំណាត់​ ​ស្មើ​ ​955​ ​,​02ម៉ែត្រគូប​ ​និង​ឈើ​ជ្រុង​រាយប៉ាយ​ចំនួន397កំណត់​ ​ស្មើនឹង​ ​199,14ម៉ែត្រគូប​ ​វត្ថុ​តាង​មធ្យោបាយ​គ្រឿងចក្រ​ចំនួន​ ​2​ ​គ្រឿង​មាន​អេ​ស្កា​វ៉ា​ទ័រ​ចំនួន​ ​1គ្រឿង​និង​អា​ប៊ុល​ចំនួន​ ​1គ្រឿង​។​ ​

៣​/​ក្រុមហ៊ុន​ ​ថាច់​ ​វូដ​ ​វត្ថុ​តាង​ល្មើសច្បាប់​សរុប​ ​645​ ​កំណាត់​ ​ស្មើ​ ​341,71ម៉ែត្រគូប​ ​ក្នុង​នោះ​មាន​ឈើ​ជ្រុង​ប្រភេទ​លេខ១​ ​ចំនួន​ ​627​ ​កំណាត់​ស្មើនឹង​ ​325,73ម៉ែត្រគូប​ ​ឈើ​ហ៊ុប​មូល​ប្រភេទ​លេខ១​ ​ចំនួន​ ​18កំណាត់​ ​ស្មើ​ ​15,97ម៉ែត្រគូប​។​

លទ្ធផលប្រមូលបានវត្ថុតាងក្នុងរយៈកាលបង្ក្រាប ៖

​១​/​ឈើ​ប្រមូល​បាន​ទាំង​សរុប​ចំនួន​ ​2363កំណាត់​ស្មើនឹង​ ​1731,82ម៉ែត្រគូប​។​
​២​/​មធ្យោបាយ​ល្មើសច្បាប់​ចំនួន​ ​9គ្រឿងរ​ថ​យន្ត​ប៉ាកុ​ង​ ​4គ្រឿង​បាន​បំផ្លាញ​ចោល​និង​គ្រឿងចក្រ​ ​5​ ​គ្រឿង​ទៀត​គ្មាន​បិទ​ស្លាក​សំគាល់​របស់​រដ្ឋបាល​ព្រៃឈើ​។​
​៣​/​គ្រឿងចក្រ​ ​យានយន្ត​ ​ដែល​នៅ​ទីតាំង​ក្រុម​ហ៊ុន​ម៉ាស្​ទ័រ​ខេ​សាន់​និង​ក្រុមហ៊ុន​យ៉ាង​ចាវ​ ​បាន​ប្រគល់ឲ្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគីរី​ ​និង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ ​ជា​អ្នកទទួល​ថែរក្សា​។​ ​ដោយឡែក​គ្រឿងចក្រ​ ​យាន​យន្ដ​ ​ដែល​នៅ​ក្រុម​ហ៊ុន​ថាច់​វូដ​ ​បាន​ប្រគល់​ជូន​តំណាង​ក្រុមហ៊ុន​ជា​អ្នកទទួល​ថែរក្សា​ ​ដោយមាន​មេធាវី​ដឹងឮ​។​

៤​/​ឈើ​ជា​វត្ថុ​តាង​បទល្មើស​បាន​ប្រគល់ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ ​ជា​អ្នកទទួល​ថែរក្សា​

​៥​/​បញ្ជូន​ជនសង្ស័យ04នាក់​ ​ទៅ​តុលាការខេត្ត​មណ្ឌលគិរី​

​៦​/​មាន​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​ចំនួន​ ​05នាក់​បន្ថែម​៕​

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.