ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ វេ​ង​ សាខុន ​និង​លោកជំ​ទាវ ​នាំ​យក​​​ទៀន​ព្រះ​វស្សា​​គ្រឿង​ឧបភោគ​បរិភោគ ​និង​បច្ច័យ​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប្រគេ​ន​ជូន​ព្រះ​​សង្ឃ​ដែល​​គ​ង់​ចាំ​ព្រះ​វស្សា​​​ចំនួ​ន១០វត្ត


ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃឈរ ខេត្តកំពង់ចាម រួមដំណើរដោយ លោកជំទាវ ម៉ក់ ស៊ីថា និងសហការី បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១០ នៃឃុំទាំង៣គឺឃុំកោះមិត្ត ឃុំកោះរកា និងឃុំកោះទទឹម ក្នុងស្រុកកំពង់សៀម។ វត្តទាំង១០ នោះគឺ÷ ១. វត្តព្រះធាតុ ២. វត្តកោះរកា ៣. វត្តកោះគល់ ៤. វត្តតាមាង ៥. វត្តអូរឈ្លើង ៦. វត្តកោះប្រាក់ ៧. វត្តកោះកុក ៨. វត្តកោះកំពង់ត្រំ ៩. វត្តកោះប៉ែន និងទី ១០ គឺវត្តទួលស្រែ ដែលជាកន្លែងប្រារព្វពិធីនៅព្រឹកនេះ។

ក្រោយពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិទ្ធ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងស្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជាពិសេសប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំទាំងបីខាងលើប្រមាណជាង ៣៥០នាក់។

បន្ទាប់មកលោកបានធ្វើការសំណេះសំណាលជាមួយចៅ អធិការវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានលើកយកពីដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិយើងដោយចាប់ផ្តើមតាំងពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ពីតំណាក់កាលមួយ មកតំណាក់កាលមួយរហូតមកទល់ពេលបច្ចុប្បន្ន ដោយបានលើកយកព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិមកជម្រាបជូនពុទ្ធបរិស័ទជាបន្តបន្ទាប់ដូចជា÷ ការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានប្រែក្លាយពីប្រទេសអសន្តិសុខសង្គម មកជាប្រទេសមានសុខសន្តិភាព សុខសុវត្ថិភាព ប្រជាធិបតេយ្យពេញលេញ ប្រទេសអសន្តិសុខស្បៀង ទុរគតភាព មកជាប្រទេសម្ចាស់ការលើការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង រហូតក្លាយជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញនាពេលបច្ចុប្បន្ន។

ការអនុវត្តគោលនយោបាយសមាហរណកម្ម ការបង្រួបបង្រួមជាតិ និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិទាំងមូលគ្របដណ្តប់ដោយម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលជាដើមចមធ្វើឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងជាពិសេសបង្កលក្ខណ:ងាយ ស្រួល និងបង្កើតឱកាសសុខដុមនីយកម្មដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃ ការវិនិយោគ និងការអភិវឌ្ឍ។

ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជាពិសេសទូទាំងស្រុកសូមបន្តគាំទ្រ និងថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលទទួលបានមកយ៉ាងលំបាក ដើម្បីផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលបន្តដឹកនាំប្រទេសឈានទៅសម្រេចឲ្យបានចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងនាមក្រុុមការងារថ្នាក់កណ្តាល និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមប្រធាន និងលោកជំទាវ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងជាពិសេសបានបរិច្ចាគថវិកាជូនក្រុមការងារយកមកប្រើប្រាស់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា។

លោកបានបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចទាំងទ្វេ បុត្រា បុត្រី ចៅប្រុស ចៅស្រីមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។

លោកក៏បានថ្លែងអំណរគុណជូនចំពោះសប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ និងជាពិសេសសមាជិកក្រុមការងារចុះជួយឃុំទាំងអស់ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួននិងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា វត្តនីមួយៗក្រៅពីទទួលបានទៀនវស្សា ០១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗទៀត ក៏ទទួលបានថវិកាចំនួន ១ ១០០ ០០០ រៀលស្នើៗគ្នាផងដែរ។ ដោយឡែក វត្តទួលស្រែដែលមានការខ្វះខាតជាងគេ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយ: ឯកឧត្តមប្រធានក្រុមការងារជួយឧបត្ថម្ភថវិកាចំនួន ២០លានរៀលបន្ថែមទៀត៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.