ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​​ អ៊ិ​ត​​ សុធា​​ ព្រះ​រាជ​អាជ្ញា​​អម​​សាលា​ដំបូង​​ខេត្ត​កំពង់ធំ​ បញ្ជា​អោយ​ចាប់​ខ្លួន​លោក ​លឹម ​ភ័ណ្ឌ​ អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កំពង់ធំ​​និង​​ជា​​ម្ចាស់​​សិប្បកម្ម​​​ផលិត​​​ទឹក​​​ក្រូច​


ខេត្តកំពង់ធំ ៖​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ បានចុះ​បង្ក្រាប​ និង​បិទ​ការ​ផលិត​បណ្តោះអាសន្ន ទីតាំ​ងសិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​ យី​ហោ​ លឹ​ម​ ភ័​ណ្ឌ​ ដោយ​មានការ​សម្រប សម្រួល​ដែល​ស្ថិត​នៅ​សង្កាត់​ព្រៃ​ពន្លិច​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ​​។​

​ការ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កំពង់ធំ​ អម​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ ដួង​ សា​រ៉​ន​ លោក​ឧត្តម សេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ អនុប្រធាន​លេខាធិការដ្ឋាន​ រួម​ទាំង​សមត្ថកិច្ច​អធិការ​ក្រុង​ស្ទឹង​សែន​ និង​ប៉ុស្តិ៍​រដ្ឋបាល​ បាន​ចុះ​ពិនិត្យ​ការ​ផលិត​មាន​ទឹកក្រូច​ជា​ច្រើន​មុខ​ ដែល​ការ​ផលិត​ ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ បាន​ផលិត​លក់​ចែកចាយ​ទូ​ទាំង​ប្រទេស​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​សិប្បកម្ម​ឈ្មោះ​ លឹ​ម​ ភ័​ណ្ឌ​ ត្រូវជា​អនុ ប្រធាន​សភា​ពា​ណិ​ជ្ឋ​កម្ម​កំពង់ធំ​ និង​ព្រះ​វិហារ​។​

​ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាន​ ចុះ​ទៅ​ពិនិត្យ​រោង​សិប្បកម្ម​ លោក លឹ​ម​ ភ័​ណ្ឌ​ ម្ចាស់​សិប្បកម្ម​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​មិន​បាន​មក​ចូលរួម​ក្នុង​សកម្មភាព​ ត្រួតពិនិត្យ​នោះ​ទេ​ ខណៈ​នេះ​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​តាម​ចាប់ខ្លួន​ដើម្បី​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ បាន​ឲ្យ​ដឹង​ថា​ដោយ​មានការ​ចង្អុលបង្ហាញ​ ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្ត​មេ​នី​យ៍​ មៀ​ច​ សុ​ផា​ន់​ណា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិ ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​(​ គ​.​ប​.​ផ​.​ក​ )​ ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ឆែក​ការ​ពិនិត្យ​ទឹកក្រូច​របស់​សិប្បកម្ម​ លឹ​ម​ ភ័​ណ្ឌ​ ដែល​សង្ស័យ​ថា​ មានការ​ផលិត​ខុស​បច្ចេកទេស​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ ប៉ះពាល់​ដល់​សុខភាព​ ដល់​ប្រជាពលរដ្ឋ​ និង​សិស្ស​ ខណៈ​ទឹកក្រូច​ ដែល​មាន​ស្លាក​សញ្ញា​ LP​ កំពុង​តែ​ចរាចរណ៍​ យ៉ាង​គគ្រឹកគគ្រេង​ និង​ចែកចាយ​យ៉ាង​ ទូលំទូលាយ​ ក្នុង​ខេត្តកំពង់ធំ​ សៀមរាប​ និង​ព្រះ​វិហារ​ និង​ខេត្ត​មួយ​ចំនួន​ទៀត​។​

​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ និង​លោក​ លោក​ ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ បាន​ដឹកនាំ​កម្លាំង​ពិនិត្យ​ក្នុង​ រោច​ក្រ​ផលិត​ទឹកក្រូច​ និង​បាន​រក​ឃើញ​ផលិតផល​មាន​សារធាតុ​គីមី​ជា​ច្រើន​មុខ​ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​រក​ឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ

​ ទី​១-​មិន​បាន​សុំ​ច្បាប់​ចុះបញ្ជី​ផលិតផល​ នៅ​លើ​សំបក​វេច​ខ្ចប់​ មិន​មាន​ ច​.​ប​.​ផ​

ទី​២-​នៅ​លើ​សំបក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​

ទី​៣-​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ គុណភាព​

ទី​៤-​ប្រើប្រាស់​សារធាតុ​គីមី​ (​សម្រាប់​ផលិត​ទឹកក្រូច​ )

ទី​៥-​ទំនិញ​នាំ​ចូល​គ្មាន​ប្រភព​ច្បាស់លាស់​

ទី​៦-​រក្សា​ទុក​ទំនិញ​ខូចគុណភាព​ និង​ ហួស​កាលបរិច្ឆេទ

​ ទី​៧​-នៅ​លើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​មិន​មាន​ចុះបញ្ជី​(​ CS)​។​

​សកម្មភាព​ការ​ផលិត​ទឹកក្រូច​ ក្លែងក្លាយ​របស់​ សិប្ប​កម្ម​ផលិត​ទឹកក្រូច​ គឺ​គ្រប់​ដប​នីមួយៗ​ ដាក់​មេ​ និង​ពណ៌​ដោយ​បង្ហូរ​ចេញពី​ធុង​ស៊ីទែន​ ហើយ​ប​ញ្ជូ​ល​ទៅ​ក្នុង​ដប​ ក្រោយមក​យក​ដប​ដែល​ដាក់​មេទឹក​ក្រូច​​ ច្រ​ល​ទឹក​ពី​ក្បាល​រ៉ូ​ម៉េ​នេ​ និង​បាន​តាម​ពណ៌​ដែល​តម្រូវការ​ ហើយ​យក​មក​វិច​ខ្ចប់​ ដឹក​លក់​តាម​ទីផ្សារ​ ក្នុង​នោះ​ក៏​រក​ឃើញ​ សារធាតុ​គីមី​ និង​ ជី​អី​រ៉េ​ និង​ម្សៅ​សម្រាប់​លាយ​ទឹកក្រូច​ជា​ច្រើន​មុខ​ទៀត​ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​ តាង​មួយ​ចំនួន​មក​ពិនិត្យ​នៅ​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ​ ដើម្បី​រក​សារធាតុ​ហាមឃាត់​ និង​ធ្វើ​កំណត់ហេតុ​។​

​សម្រាប់​រោង​សិប្បកម្ម​ ត្រូវ​បាន​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ និង​លោក​ លោក​ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ ព្រមទាំង​គណៈ កម្មការ​ឯកភាព​គ្នា​ បិទ​ទីតាំង​បណ្តោះអាសន្ន​ និង​ផ្អាក​ការ​ផលិត​ និង​ចែកចាយ​ ដោយ​រង​ចាំ​ឲ្យ​ភាគី​ម្ចាស់​សិប្បកម្ម​ចូល​មក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.