ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ ស៊ុន ​ចាន់ថុល ​ទេស​រដ្ឋ​មន្ដ្រី ​រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ការ​ស្តារ​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​ខេត្ត​ព្រះសីហនុ ​គឺ​ជា​ការ​ចាំ​បាច់​ហើយ​ក៏​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​ជាតិ


ខេត្តព្រះសីហនុ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការស្ដារហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូនឡើងវិញ ជាពិសេស រចនាសម្ព័ន្ធដឹកជញ្ជូននៅខេត្តព្រះសីហនុ គឺជាការចាំបាច់ខ្លាំងណាស់ ព្រោះជាសរសៃឈាម​សេដ្ឋកិច្ចរបស់​ជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ការស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន នៅខេត្តព្រះ​សីហនុ គឺជាការចាំបាច់ ព្រោះថាផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹង និងពង្រីកការកសាងហេដ្ឋារ ចនាសម្ព័ន្ធ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យ គឺធ្វើផ្លូវឲ្យបានមាំ”។

លោកបន្ដថា ទន្ទឹមនឹងការងារសាងសង់ ក្រសួងក៏មានតួនាទីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឲ្យជិតពលរដ្ឋ តាមរយៈការចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងកា​រត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។

បន្ថែមពីនេះលោក រដ្ឋមន្ដ្រីសាធារណការ លើកឡើងថា គម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវ អនុវត្តរបស់ក្រសួងសាធារណការ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនសំខាន់ៗមួយចំនួនដូចជា ៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែមឲ្យសមស្របតាមការ រីកចម្រើនលើវិស័យដឹកជញ្ជូន របស់ប្រទេសជាតិ។

ឆ្លៀតឱកាសនោះដែរ លោករដ្ឋមន្ដ្រីសាធារណការ កោតសរ សើរ ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលខិត​ខំប្រឹងប្រែង​អស់ពី​កម្លាំងកាយ ចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់ អនុវត្តអនុសាសន៍ទាំង ១១ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន រួបរួមសាមគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឲ្យបាន កាន់តែប្រសើរ​មួយកម្រិត​ទៀត៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.