ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ វេង ​សាខុន ​នាំ​យក​ទេយ្យទាន​និង​គ្រឿង​ឧបភោគ​បរិភោគ​ប្រគេន​ចំពោះ​ព្រះ​ស​ង្ឃ​សម្រាប់​គង់​ចាំ​​ព្រះ​វស្សា​ចំនួន​​២វត្ត​


ខេត្តត្បូងឃ្មុំ ៖  ក្រោយពីបញ្ចប់ព្រះរាជពិធីរុក្ខទិវា នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង០៣ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការីបានបន្តដំណើរទៅកាន់វត្តពោធិសាលព្រឹក្ស ហៅវត្តតំបែរ ស្ថិតនៅឃុំតំបែរស្រុកតំបែរ ខេត្តត្បូងឃ្មុំដើម្បីវេរប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគជូនចំពោះព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាចំនួន ២វត្តអារាម គឺវត្តពោធិសាលព្រឹក្ស និងវត្តសុវណ្ណមុនីជោតិ ហៅវត្តស្វាយតាមែក និងឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បិតា ជីដូនជីតា ញាតិកាទាំងប្រាំ​ពីរសណ្តាន ដែលបានបែកកាយរំលាយក្ខន្ធ ហើយមួយចំណែកទៀត ឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបាន​បូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមអំណាចផល្លានិសង្ឃ ដែលកើតឡើងអំពីពិធីបុណ្យនេះ ជួយយិតយោងដួងវិញ្ញាណ​ក្ខន្ធអស់លោកទាំងអស់នោះ ឲ្យបានសោយសុខក្នុងសុគតិភពជាភិយ្យោភាពតរៀងទៅ។

នាឱកាសដ៏ថ្លៃថ្លា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោម នស្សរីករាយយ៉ាងក្រៃលែងចំពោះឱកាសដែលបានមកគោរពបូជាចំពោះ​ព្រះពុទ្ធសាសនាហើយឯកឧត្តមក៏បាននាំមកនូវសេចក្តីនឹករលឹកនិងសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះព្រះសង្ឃ លោកយាយ លោកតា និងបងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រគេនថវិកាចំនួនជាង១២លានរៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តឲ្យកាន់តែមានភាពរីកចម្រើន សម្រាប់ពុទ្ធបរិស័ទធ្វើការគោរពបូជាផងដែរ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.