ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថៃ​​ ​ស្រី​នាង​​ ​តារា​​លក់​​តាម​​អន​ឡាញ​​ ​សម្រេច​​ដក​​ពាក្យ​​បណ្តឹង​​​ប្តឹង​​គូ​ស្នេហ៍​​បង្ក​រ​ហឹង្សា​


រាជធានីភ្នំពេញ ៖  តាមរយៈ​បណ្តាញ​សង្គម​ ​អ្នកនាង​ ​ថៃ​ ​ស្រី​នាង​ ​ដែលគេ​ស្គាល់​ថា​ ​គឺជា​តារា​លក់​ផលិត​ផល​ស៊ិច​ស៊ី​តាម​អន​ឡាញ​ ​បានសម្រេច​ចិត្ត​ដក​ពាក្យ​បណ្តឹង​ ​ដែល​បាន​ប្តឹង​គូរ​ស្នេហ៍​របស់​ខ្លួន​ ​ ស្តីពីការប្រើ​ហឹង្សា​ ​រហូតដល់​ទៅ១៣០ដងនោះ​ហើយ​។​

​ថៃ​ ​ស្រី​នាង​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​បាន​សុំ​អភ័យទោស​ ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី៨​ ​ខែកក្កដា ២០១៩​ ​ដោយ​ថា​ ​មក​ពី​នាង​ខឹងច្រឡោត​ពេក​ ​ទើបបាន​ផុស​រូប​ក្នុង​បណ្តាញ​សង្គម​ ​តែ​ពេលនេះ​ ​នាងស​ម្រេច​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ​ ​ព្រោះតែ​គូស្នេហ៍​របស់​នាង​បាន​សុំទោស​ ​និង​សន្យា​ថា​ ​ឈប់​ឲ្យ​មានរឿង​បែបនេះ​ទៀតហើយ​ ​ម្យ៉ាងទៀត​ដោយសារតែ​រូប​នាង​មិន​ចង់​ឲ្យ​គូរ​ស្នេហ៍​បាត់បង់​កិត្តិយស​ ​និង​ការងារ​ទេ​។​

​ថៃ​ ​ស្រី​នាង​ ​បញ្ជាក់​ថា​ ​គូរ​ស្នេហ៍​របស់​នាង​ ​គឺជា​មនុស្ស​ល្អ​គ្រប់យ៉ាង​ ​គ្រាន់តែ​ចរិត​ ​ឆេវឆាវ​ ​និង​ប្រចណ្ឌ​ខុស​រឿង​តែប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ​ ​ចំពោះ​សារ​របស់​នាង​នេះ​ ​ក៏​ត្រូវ​បាន​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ចូល​ទៅ​ធ្វើការ​ ​Comment​ ​ឬ​បញ្ចេញមតិ​ឌឺដង​ដល់​រូប​នាង​ផង​ដែរ​ ​ដោយមាន​គណនី​មួយ​បាន​លើកឡើង​ថា​ ​«​រឿង​នេះ​ ​មិនមែន​ចេះតែ​ចង់​ប្តឹង​ ​ក៏​ប្តឹង​ ​ចង់​ដក​ ​ក៏​ដក​នោះ​ទេ​ ​ព្រោះ​សេវា​គេ​ទៅដល់​បន្ទប់​ ​លឿន​ណាស់​ ​ហើយ​រឿង​ផ្សេង​ៗ​ទៀត​ ​បើ​សេវា​ដល់​ថ្នាក់​ហ្នឹង​ ​បទល្មើស​ស្រុកខ្មែរ​ ​អំពើ​ហឹង្សា​នឹង​គ្មាន​»​,​ ​ជាមួយគ្នា​ម្ចាស់​គណនី​រូប​នោះ​ ​ក៏បាន​រិះគន់​ ​ថៃ​ ​ស្រី​នាង​ ​ផង​ដែរ​ ​ចំពោះ​រឿង​ដែល​នាង​ស្លៀកពាក់​រ៉ូប​រាត្រី​ ​បង្ហោះ​តាម​អន​ឡាញ​ ​ដែល​វា​បាន​ធ្វើឲ្យ​បាត់បង់​តម្លៃ​របស់​ស្រ្តី​ខ្មែរ​។​

​គួរ​រំលឹក​ដែរ​ថា​ ​កាលពី​ថ្ងៃទី៨​ ​ខែកក្កដា ២០១៩​ ​ថៃ​ ​ស្រី​នាង​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ​ដោយ​សរសេរ​ថា​ ​”​លើក​នេះ​ទី130​ ​ហើយ​ ​ដែល​អា​ថោកទាប​នេះ​វៃ​ខ្ញុំ​ ​ស្អែក​ខ្ញុំ​និង​ឡាយ​វីដេអូ​ ​ឲ្យ​សមត្ថកិច្ច​ ​ចាប់ខ្លួន​ម្នាក់​នេះ​ជាបន្ទាន់​ ​ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ​ ​សូម​មេត្តា​ជួយ​ខ្ញុំ​ផង​”​។​

​ក្រោយ​ការ​បង្ហោះ​សារ​នោះ​ ​ថៃ​ ​ស្រី​នាង​ ​ក៏​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​សង្សារ​បស់​នាង​ ​ដោយ​សមត្ថកិច្ច​បាន​មក​ជួយ​ធ្វើ​ពាក្យ​បណ្តឹង​ដល់​បន្ទប់ដេក​របស់​នាង​តែម្តង​ ​ដោយសារតែ​នាង​អស់កម្លាំង​ខ្លាំង​ ​មិន​អាច​ចេញទៅ​ដាក់​ពាក្យ​បណ្តឹង​បាន​៕​

ដោយ ៖ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.