ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃាត់​ខ្លួន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​២នាក់​និង​លុយ​ជាង​២លាន​ដុល្លារ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ខេត្ត​សៀម​រាប


 ខេត្តសៀមរាប ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន២នាក់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារ។

យោងតាមរបាយការណ៍នគរបាលអន្តោប្រវេសន៍នៅច្រក អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានរាយការណ៍ជូនលោកឧត្តម​សេនីយ៍ឯក​ប្រធាននាយកដ្ឋានច្រកទ្វារទី១ ឲ្យដឹងថា នៅថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ូលិសប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន២នាក់ ដែលមានឈ្មោះ ដូចខាងក្រោម៖ទី១-ឈ្មោះ YOON WONGI, M, DOB: 07/10/1986, PN: M54310302។ទី២-ឈ្មោះ SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548។សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍បន្តថា មូលហេតុ៖ គឺនាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន២,២០០,០០០ដុល្លារ (ពីរលានពីរ​សែនដុល្លារ​អាមេរិក) ដែលជនជាតិកូរ៉េខាងត្បូងទាំង២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះមាន៖ ក្រដាស់ប្រាក់ ១០០$ ចំនួន២១,៩០០សន្លឹក, ក្រដាស់ប្រាក់៥០$ ចំនួន២០០សន្លឹក។

យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ សាមីខ្លួនជនជាតិកូរ៉េទាំង២នាក់ខាងលើ ត្រូវបានប្រគល់ជូន​ក្រុមប្រតិបត្តិ​ការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារ ចំនួន២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ន នៅ​ការិយាល័យគយ និងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.