ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ទឹម ​សាវុធ ​អនុ​ប្រធាន​មន្ទីរ​កសិកម្ម​រាជ​ធានី​​ភ្នំ​ពេញ​ប្រើ​ហឹង្សា​លើ​សង្សារ​អ្នក​លក់​ផលិត​ផល​ដ៏​ល្បី​តាម​អនឡាញ


រាជធានីភ្នំពេញ ៖ កញ្ញា ថៃ ស្រីនាង អ្នកលក់ផលិតផលដ៏ល្បីល្បាញនិងស៊ិចស៊ីម្នាក់តាមអនឡាញ (ONLINE) ត្រូវបុរស​ជាសង្សារប្រើ​អំពើហឹង្សាយ៉ាងព្រៃផ្សៃបណ្តាលឲ្យនាងរបួសហើមមុខ ហើមមាត់ និងរបួសពេញខ្លួន ស្ទើរមើលមិនយល់។ បុរសជាសង្សារមានឈ្មោះ ទឹម សាវុធ មានតួនាទីជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។

យោងតាមវិដេអូសម្ភាសន៍ខ្លីមួយរបស់កញ្ញា ថៃ ស្រីនាង បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌលើរូបនាងដូចមនុស្សវិកល​ចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាង រហូតឥតត្រាប្រណី ហើយបានបោកកម្ទេចរបស់របរនៅក្នុងផ្ទះរបស់នាង និងបានចាប់ក្បាល់​នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។

កញ្ញាថៃ ស្រីនាង ក៏បានបង្ហោះដែរថា “លើកនេះទី ១៣០ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ អោយសមត្ថកិច្ចចាប់​ខ្លួនម្នាក់​នោះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។ 

ទាក់ទងករណីនេះ លោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ  ទូរស័ព្ទចូលច្រើនដង​មិនមាន​អ្នកលើក ៕

ដោយ ៖ សំណាង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.