ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

លោក​ ឃឹម ​ស៊ុនសូដា ​អភិបាល​ខណ្ឌ​កំបូល​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នឹង​បន្ត​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន​ជូន​ប្រជា​ពល​រដ្ឋ


រាជធានីភ្នំពេញ ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងដូច្នេះបន្ទាប់ពីមើលឃើញថា នៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលជាខណ្ឌទើបបង្កើតថ្មី មានក្រុមឆក់ឱកាសបានប្រព្រឹត្តនូវល្បែងស៊ីសង ដែលច្បាប់ហាមឃាត់ ដូចជាបើកន្លែងជល់មាន់ ភ្នាល់មាន់​ជល់តាមទូរទស្សន៍ កន្ទុយលេខ ភ្នាល់បាល់ បៀរ អាប៉ោង គ្រឿងញៀន និងអបាយមុខផ្សេងៗ ដែលអាចបង្ករឱ្យមានអំពើចោរកម្ម អំពើ​ហឹង្សាក្នុងគ្រួសារ និងការព្រួយបារម្មណ៍នានា ហេតុនេះអភិបាលខណ្ឌកំបូល បានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយគ្មានការ​លើកលែង និងសុំឱ្យបញ្ឈប់ជាបន្ទាន់។

ការលើកឡើងនេះធ្វើនៅក្នុងវេទិកាសាធារណៈ ជាលើកដំបូង នៅក្នុងសង្កាត់កំបូល នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការ​ចូលរួមពី លោក នៅ សារឿន ប្រធានក្រុមប្រឹក្សា អភិបាលរង មន្រ្តីជំនាញក្រោមឱវាទនិងប្រជាពលរដ្ឋជាច្រើនរយនាក់។

នៅក្នុងវេទិកាសាធារណៈនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បានលើកឡើង នូវបញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះ នូវការលំបាក ក្នុងភូមិ សង្កាត់ របស់ពួកគាត់ ក្នុងនោះក៏បានលើកឡើងនូវ សំណើ សំនួរ និងសំណូមពរ រហូតដល់ទៅ៣៨ ដើម្បីសុំឱ្យរដ្ឋបាលខណ្ឌ ពិនិត្យ និងជួយដោះស្រាយ ទៅតាមលទ្ធភាពជាក់ស្តែង។

សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើន គឺស្នើសុំឲអាជ្ញាធរជួយអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ដូចជា ៖ កសាង ជួសជុល ផ្លូវ តូចធំជាច្រើនខ្សែ ដាក់លូ កាយប្រឡាយ រំដោះជំនន់ទឹកភ្លៀង ដែលបានលិចលង់ផ្លូវនិងភូមិដ្ឋានមួយចំនួនក្នុងសង្កាត់កំបូល។

ជាការឆ្លើយតប លោក ឃឹម ស៊ុនសូដា បានទទួលយករាល់សំណូមពរ និងសំណើ មកដោះស្រាយជាក់ស្តែង គឺរាល់ផ្លូវតូចធំទាំងឡាយ​ដែលរងការខូចខាត មានសំបុកមាន់ រងការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះអាជ្ញាធរនឹងចុះទៅពិនិត្យ និងជួយជួសជុល ឈូសឆាយ ចាក់កំទេចថ្ម ជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ មួយវិញទៀត ក៏នឹងបើកយុទ្ធនាការ ប្តូរសៀវភៅ​គ្រួសារ តាមភូមិទៅតាមពេលវេលាជាក់ស្តែង ហើយក៏បន្តសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហា សំរាម បរិស្ថាន អនាម័យ ចរាចរណ៏ គ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យភូមិសង្កាត់មានសុវត្ថិភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាលក៏សុំការយោគយល់ផងដែរ ចំពោះសំណើ និងសំណូមពរ ដែលមានទំហំទឹកប្រាក់ច្រើនៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍​របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌនឹងធ្វើរបាយការណ៍ដាក់ជូន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំពិនិត្យ និងដោះស្រាយជូន ទៅតាមឋានុក្រម និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.