ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាយ​ឧត្តម​សេនីយ៍ ​សៅ​ សុ​ខា ​ព្រមាន​ដល់​មន្ត្រី​អាវុធហត្ថ​ទាំង​អស់​មិន​ត្រូវ​ប្រើ​ប្រាស់​យាន​យន្ត​ស្លាក​សញ្ញា​តួ​នា​ទី​និង​ឈ្មោះ​អាវុធ​ហត្ថ​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ដាច់​ខាត​ 


នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះកងរាជអាវុធហត្ថគ្រប់បណ្តាអង្គភាព ស្ថាប័ន ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទី ភារកិច្ច៦ខែ កន្លងមកនេះ ដែលលោកឧត្តមសេនីយ៍ នាយសេនាធិការ បានរាយ​ការណ៍​ជូនអង្គប្រជុំ ជាការបូកសរុបវាយតម្លៃ និងលើកទិសដៅការងារមួយចំនួនដែលជាសុច្ចនាករការងារឆមាស២ ឈលើមូលដ្ឋានផែនការរួម សម្រាប់ឆ្នាំ២០១៩ ដែលអង្គប្រជុំបានដាក់ចេញ។

នាយឧត្តមសេនីយ៍ បានបន្តថា ការវិនិយោគកសាងសាលាហ្វឹកហ្វឺន គ្រូបណ្តុះបណ្តាល និងកម្មវិធីសិក្សាចំទិសដៅ គឺមានតម្លៃខ្លាំងណាស់ ក្នុងការតម្រង់ទិសដៅវិជ្ជាជីវៈកងរាជ អាវុធហត្ថ ដែលកត្តាកំណត់គឺមនុស្ស ដូច្នេះមនុស្សត្រូវការចំណេះដឹង គ្មានចំណេះដឹង យកទៅធ្វើខុស​ច្រើនជាងត្រូវ គ្មានចំណេះដឹង យកទៅធ្វើនិងបំផ្លាញថែមទៀតផង។

ជាមួយនេះ នាយឧត្តមសេនីយ៍បានប្រាប់មន្រ្តីទាំងអស់ ខិតខំប្រឹងប្រែងលើការងារអប់រំចិត្តសាស្រ្ត ចុះទៅគ្រប់ទីកន្លែងដើម្បីផ្សព្វផ្សាយ ជារួមកងរាជអាវុធហត្ថ រក្សាបាននូវជំនឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល មានស្មារតីនឹងនរ មានឆន្ទះប្តូរផ្តាច់ក្នុងការការពាររាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានក្រើន រំលឹកដល់បញ្ជាការគ្រប់អង្គភាព ស្ថាប័ន កងរាជអាវុធហត្ថ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវតែ​មាន​ប្រតិទិនការងារច្បាស់លាស់តាមផែនការដែលបានគ្រោងទុក ត្រូវប្រើប្រាស់កម្លាំងឱ្យចំទិសដៅនិងជំនាញ​វិជ្ជាជីវៈដែលបាន​បណ្តុះ​បណ្តាល និងត្រូវរំលឹកដល់កម្លាំងក្រោមឱវាទរបស់ខ្លួន ការប្រើប្រាស់បណ្តាញសង្គមហ្វេសបុកឱ្យមាន ប្រយោជន៍ ដល់សង្គម និងអង្គភាព មិនត្រូវប្រើប្រាស់យានយន្ត ស្លាកសញ្ញា កងរាជអាវុធហត្ថ ឬតួនាទីជាកងរាជអាវុធហត្ថទៅប្រព្រឹត្តបទល្មើសដាច់ខាត នាយទាហាន​ណាដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តតាមច្បាប់ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ឬក៏ត្រូវបញ្ជូនទៅតុលាការ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជំរុញដល់គ្រប់អង្គភាពកងរាជអាវុធហត្ថរាជធានី ខេត្ត ត្រូវចុះបញ្ជីសារពើភណ្ឌ​និងធ្វើប្លង់​កម្មសិទ្ធឱ្យបានក្នុងរយពេល ៦ខែបន្ទាប់ និងបន្តធ្វើការកសាង អង្គភាពមាន ស្ទឹងត្រែង ព្រះវិហារ ព្រៃវែង តាកែវ កោះកុង កំពត។

ក្នុងអង្គប្រជុំនេះ ក៏បានសម្រេចបង្កើតមូលិធិមួយបន្ថែមទៀត បន្ទាប់ពីមូលិធិមហាគ្រួសារកងរាជអាវុធហត្ថ សម្រេចបានជោគជ័យ ក្នុងការ​ជួយសម្រាលការលំបាកគ្រួសារអាវុធហត្ថ ពលី-មរណៈ នោះគឺមូលិធិអតីតកងរាជអាវុធហត្ថ សម្រាប់អតីតកង​រាជអាវុធហត្ថដែល​បានចូល​និវត្តន៍ឬបាត់បង់សមត្ថភាព សម្រាប់ដោះស្រាយ ការលំបាកក្នុងជីវភាពគ្រួសារ ឬមានជំងឺ។

នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិ យាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានអនុក្រឹត្យស្តីពី ការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន របស់រាជរដ្ឋាភិបាលលេខ៨៤៥ សលក្រតត សម្រេចរួមមាន៖

*ទី១៖ ឧត្តមសេនីយ៍ទោ នាង សុជីវី ជាស្នងការ ស្នងការដ្ឋានកសាងកម្លាំង
*ទី២៖ ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ជាស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ
*ទី៣៖ ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ជាស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស
*ទី៤៖ ឧត្តមសេនីយ៍ទោ តាត ចន្ថា ជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល
*ទី៥៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជាស្នងការ ស្នងការដ្ឋានទំនាក់ទំនងសាធារណៈ
*ទី៦៖ វរសេនីយ៍ឯក ញឹម សិលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ
*ទី៧៖ តែងតាំងឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ៕

ដោយ ៖ វិបុល

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.