ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទី​តាំង​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណែត(ភ្នាល់បាល់)​មួយ​កន្លែង​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី១​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ចារ​ការ​ឯកភាព​ខណ្ឌ​ប្ញស្សី​កែវ​ឆ្មក់​ចុះ​បង្ក្រាប​បាន​ទាំង​យប់


រាជធានីភ្នំពេញ ៖​ នៅថ្ងៃសុក្រ ០៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ៣០ នាទី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំគណៈ​បញ្ជាការឯកភាពខណ្ឌរួមមាន ៖លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកវីរៈសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាល មន្ត្រីសាលាខណ្ឌ អាជ្ញាធរភូមិ – សង្កាត់ និងប្រជាការពារខណ្ឌ-សង្កាត់ ចុះបង្ក្រាបជាក់ស្ដែង ទីតាំងបើកល្បែងស៉ីសងតាមប្រព័ន្ធអ៉ីនធើណែត (ភ្នាល់បាល់តាមអ៉ីនធើណែត) ស្ថិតនៅផ្ទះលេខ៧៣ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាព បានឃាត់ខ្លួន ៖
១/ បុគ្គលិក ចំនួន ០១ នាក់ (ស្រី ០០ នាក់) និងអ្នកលេងចំនួន ១១ នាក់ ( ស្រី ០៣ នាក់) សរុបចំនួន ១២ នាក់ ។
២/ ដោយឡែកចំពោះ វត្ថុតាង គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូត កុំព្យូទ័រ ចំនួន ២១ គ្រឿង , វិក័យប័ត្រកត់ប៉ុងបាល់មួយចំនួន , ប្រាក់ភ្នាល់បាល់មួយចំនួន , និងម៉ាស៉ីនព្រីនធើ ០១ គ្រឿង។

បច្ចុប្បន្ននេះ មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត ដោយឡែក ទីតាំងខាងលើ ត្រូវបិទចោលជាបណ្ដោះអាសន្នផងដែរ៕

ដោយ ៖ សុភា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.