ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ អញ្ជើញ​ទស្ស​នា​ក្បួន​ព្យុហ​យា​ត្រា​នៃ​ទិ​វា​សា​ធារ​ណ​រដ្ឋ​ឥណ្ឌា​លើក​ទី​៦៩


ប្រទេសឥណ្ឌា (ទីក្រុងញ៉ូវដែលី) ៖ នៅព្រឹកថ្ងៃ១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញពិសារអាហារការងារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាម រួចមក សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋលើកទី៦៩ របស់សាធារណរដ្ឋឥណ្ឌា (69th Republic Day) ។

ទិវាសាធារណរដ្ឋ របស់ឥណ្ឌាជាប្រវត្តិសាស្រ្តនេះគឺមានការ យាងនឹងអញ្ជើញចូលរួមពីជាព្រះរាជអធិបតី និងអធិបតីដ៏​ខ្ពង់ខ្ពស់ ពីបណ្តាព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន មេដឹកនាំ ឥណ្ឌា ភ្ញៀវជាតិ អន្តរជាតិ ជា​ពិសេសប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណះ។ ពិធីព្យុហយាត្រានេះ គឺត្រូវបានរៀបចំឡើងនៅចំកណ្តាលទីក្រុងញ៉ូវដែល្លី (New Delhi) ប្រទេសឥណ្ឌា ក្រោមអាកាសធាតុត្រ ជាក់៨អង្សាសេ និងផ្ទៃមេឃចុះអ័ព្វ។ នៅក្នុងពិធីព្យុហយាត្រា​នោះគឺ​មានការដង្ហែរក្បូនតាមបែបប្រពៃណី ដូចជាការហែរក្បូនយន្តសេះ សត្វអូដ ហែរក្បូនយោធារ និងយុទ្ធភ័ណ្ឌយោធារ រួម​ទាំងការហែរ​ក្បូនពីប្រពៃណីសាសនារបស់ប្រទេសឥណ្ឌាផងដែរ។

សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣លាន២៨៧ពាន់២៦៣គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះ​
រដ្ឋសហ​ភាព មានព្រំប្រទល់ជាប់និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន ណេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជា
ជន​សរុប​ចំនួន​១ពាន់២៧០លាននាក់ តួលេខក្នុងខែកក្កដាឆ្នាំ២០១៦។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃ
ទី២៦ ខែមករា​ឆ្នាំ ១៩៥០ ។ ប្រជាជនកាន់សាសនាហ៊ិនឌូមាន៨០,៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ម៉ូស្លីម១៣,៤០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} និងជំនឿផ្សេងៗជាង៦{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}។ ស្ថានភាពសេដ្ឋកិច្ច​របស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ កន្លងទៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧,៦{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ក្នុង
នោះ GDP សម្រាប់​មនុស្សម្នាក់ស្មើនឹង ១៧០៩,៦ ដុល្លារអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យ​កសិកម្មមាន១៧,៤{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ឧស្សាហកម្មមាន២៨,៨{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} និងសេវាកម្មមាន៤៦,២{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ។​ ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការ​នាំចេញ​របស់សាធារណ​រដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨,៦ពាន់​លានដុល្លារ រីឯការនាំចូលវិញគឺមាន​ទឹក​ប្រាក់សរុប ៣៧៦,១ពាន់លានដុល្លារ។

នៅក្នុងពិធីដង្ហែរក្បូនព្យុហាយាត្រា ដែលបានបង្ហាញពីសមត្ថភាពធនធានកងទ័ព រួមទាំងកងទ័ពជើងទឹក ជើងគោក និង​ជើងអាកាស និងគ្រឿងយុទ្ឋ ភ័ណ្ឌដែលផលិតដោយឥណ្ឌា និងបច្ចេកវិទ្យាទំនើបៗ គឺបានបង្ហាញនូវការរីកចម្រើន និង សមត្ថភាពរបស់ឥណ្ឌាដែលប្រទេសអាស៊ានទាំងអស់មានការកោតសរសើរគ្រប់ៗគ្នា៕

ប្រភព face book សម្តេច ហ៊ុន សែន


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.