ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ធនាគារ​អេស៊ីលីដា​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​លី​ហួរ​វេលុយ​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​និង​ទូ​ទាត់​ប្រាក់​ទូ​ទាំង​ប្រទេស


កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានចុះហត្ថលេខាដោយលោក អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី និងលោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប ដោយមានការចូលរួម​មន្រ្ដីបុគ្គលិក នៃស្ថាប័នទាំង២ផងដែរ។

លោក អ៊ិន ចាន់នី ឲ្យដឹងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី បានចាប់ដៃគូយុទ្ធសាស្រ្តសហ​ប្រតិបត្តិការ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មរបស់ស្ថាប័នទាំង២ ឲ្យបានទូលំទូលាយថែមទៀត លើការ​ប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ ក្នុងការពង្រីកប្រតិបត្តិការធនាគារ ឲ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។

លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើនភាពងាយស្រួល ដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការដូចជា៖

១៖ ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី។
២៖ ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា យូនីធីទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី។
៣៖ ដកប្រាក់ពីគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី តាមរយៈម៉ាស៊ីន អេ ធី អឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត។
៤៖ សេវាផ្សេងៗទៀត ដែលនឹងសហការគ្នា ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត។

លោក អ៊ិន ចាន់នី ឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការនេះ បានជួយជំរុញឲ្យការផ្ទេរបា្រក់ របស់អតិថិជនកាន់តែទូលំទូលាយ, ឆាប់រហ័ស, ងាយស្រួល និងមានសុវត្ថិភាពព្រោះ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានបណ្តាញប្រតិបត្តិការ ទូលំទូលាយ​គ្រប់​ដណ្តប់គ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ សមិទ្ធផលនេះបានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់អតិថិជន និងសាធារណជន និងគាំទ្រ​ដល់ការ​រីកលូតលាស់របស់អតិថិជនជាមួយ នឹងការកាត់បន្ថយការចំណាយ និងកត្តាហានិភ័យ។

លោក អ៊ិន ចាន់នី ឲ្យដឹងថា ពាណិជ្ជករ, អ្នកជំនួញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារតែងតែរិះរកមធ្យោបាយផ្សេងៗ ដើម្បីធ្វើយ៉ាង​ណាឲ្យ​អតិថិជនរបស់ខ្លួន មានភាពងាយស្រួល ដោយបម្រើជូនអតិថិជនបានលឿន និងរហ័សទៅតាមចិត្ត។ ជាក់ស្ដែងដូចអ្នក​ទាំងអស់គ្នា​ដឹង​ហើយថា ធនាគារតែងតែបើកធ្វើការរាល់ម៉ោង៧៖៣០នាទីព្រឹក ហើយថ្ងៃសៅរ៍ពេលល្ងាចចាប់​ពីម៉ោង១៖០០នាទីរសៀលធនាគារបាន​ឈប់សម្រាក ថ្ងៃអាទិត្យឈប់សម្រាក, ថ្ងៃបុណ្យទានឈប់សម្រាក ប៉ុន្ដែសម្រាប់ក្រុមហ៊ុន លី ហួរ វិញអត់ឈប់សម្រាក់នោះទេ អាចនិយាយ​បានថា ធ្វើការស្ទើតែ២៤ម៉ោងទៅហើយ នោះហើយជាអត្ថប្រយោជន៍សំខាន់សម្រាប់អតិថិជន ព្រោះអតិថិជនមានភាពងាយស្រួល និងប្រើ​ប្រាស់សេវាបានគ្រប់ពេលវេលាដែលពួកគាត់ត្រូវការ។

លោកឧកញ៉ា លី ហួរ ក៏បានឲ្យដឹងថា «ការសហការគ្នានេះមានបំណងរួម គឺផ្ដល់ភាពងាយស្រួល, រហ័សទាន់ចិត្ត, មានសុវត្ថិភាព និងសន្សំ​សំចៃ​ពេលវេលា ដល់ប្រជាពលរដ្ឋខ្មែរ ដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយឲ្យពួកគាត់អាច​ប្រើប្រាស់សេវា​ហិរញ្ញវត្ថុ​មួយចំនួនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមានទូទាំងប្រទេសកម្ពុជា»។

លោកឧកញ៉ាបន្ដថា ការចាប់ផ្ដើមនេះនឹងឈានដល់ដំណាក់កាលមួយ ក្នុងបេសកម្មរបស់យើង ក្នុងការពង្រីកវិសាលភាព ក្នុងវិស័យហិរញ្ញវត្ថុ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្ដល់ភាពងាយស្រួល ដល់អតិថិជនមិនថា ក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ, ការបង្វិលប្រាក់ សម្រាប់ការសម្រេចចិត្តវិនិយោគក្នុងរយៈពេលវែង, ការដាក់ ឬដកប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ និងការផ្ដល់ជូននូវលទ្ធផល​ភាពច្រើនផ្សេង​ទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេចំនួន ៥៧៧គ្រឿង គ្រប់ខេត្ត និងរាជធានីទូ​ទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យធនាគារ និងនៅតាមផ្សារទំនើប, សាកលវិទ្យាល័យ, សណ្ឋាគារ និងក្រុមហ៊ុននានា។ ចំពោះ​ម៉ាស៊ីនឆូត​កាត អេស៊ីលីដាមានចំនួនជាង៤,០០០គ្រឿង ព្រមទាំងអតិថិជនដែលកំពុងប្រើប្រាស់ អេស៊ីលីដាយូនីធីទាន់​ចិត្តមានចំនួន​ច្រើនជាង៩០០,០០០នាក់៕

ដោយ ៖ សំណាង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.