ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កូរ៉េខាងជើ​ងដោះលែង​និ​ស្សិត​អូស្ត្រាលី​ឲ្យ​មា​ន​សេរីភាព​វិញហើយ


ទីក្រុងព្យុយ៉ាង (កូរ៉េខាងជើង) ៖ នៅ​ថ្ងៃព្រហស្បតិ៍​នាយក​រដ្ឋមន្រ្តី​អូស្រា្តលី​លោក Scott Morrison បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិកសភានៅក្នុង​សម័យ​ប្រជុំ​សភា​ថា​ និសិ្សត​ឈ្មោះ Alek Sigley ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ និង​មាន​សុវត្ថិភាព​ហើយ។

លោក Sigley បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅពេល​លោក​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុងប៉េកាំង​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ថា «ខ្ញុំ​សុខសប្បាយ​ជា​ទេ ​ហើយ​ខ្ញុំ​មាន​សុខភាព​ល្អ​ជា​ធម្មតា»។ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​ការចាប់​ខ្លួន​លោក​ទេ។ ឳពុក​របស់​លោក​ឈ្មោះ Gary បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Perth​ ដែល​ជា​ស្រុក​របស់​លោក​ថា Alek នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ទីក្រុងតូក្យូ​ ដើម្បី​ជួបជុំ​ជាមួយ​នឹង​ភរិយា​របស់​លោក ។

នេះ​បើយោង​តាម​សារព័ត៌មាន​ជាតិ Yuka Morinagaរបស់​ជប៉ុន។លោក Alek Sigley វ័យ ២៩ឆ្នាំ ​ដែល​កំពុង​សិក្សា​និង​រស់នៅ​ក្នុង​ក្រុងព្យុងយ៉ាង បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី២៥​ខែមិថុនា។ ក្រុមគ្រួសារ​របស់​លោក​បាន​ចាប់ផ្តើម​សង្ស័យ​នៅ​ពេល​ដែល​ពួកគេ​មិន​ឃើញ​ការបង្ហោះសារ​ថ្មីៗ​នៅលើ​គណនី​បណ្តាញសង្គម​របស់​លោក ដែល​ជា​ធម្មតា​លោក​តែងតែ​បង្ហោះ​រូបថត​ និង​សារ​ជាច្រើន​អំពី​ជីវិតរស់នៅ​ប្រចាំថ្ងៃក្នុង​របប​អាថ៌កំបាំង​នេះ​។

ស្ថានទូត​ស៊ុយអ៊ែត​បាន​លើក​យក​ករណី​ចាប់ខ្លួន​លោក Alek Sigley មក​ពិភាក្សា​ជាមួយ​នឹង​ក្រុម​មន្រ្តីកូរ៉េខាងជើង​កាល​ពី​ថ្ងៃពុធ​ ដោយសារ​រដ្ឋាភិបាល​ក្រុងកង់ប៊េរ៉ា​ គ្មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុងព្យូងយ៉ាង​។ លោក នាយករដ្ឋមន្រ្តី Morrison​ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេសស៊ុយអ៊ែត​ ដែល​បាន​ជួយរក្សាសន្តិសុខ​ដល់​ការដោះលែង​លោក Alek Sigley៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានថ្មីៗ, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.