ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​សុខ ​សុ​ដា​រ៉ា​ ​​និង​​លោក​ ម៉ៅ ​សាមឿន ​មេ​គយ​​ចល័ត​​ខេត្ត​សៀមរាប​​យក​ឈ្មោះ​លោក​ គុណ ​ញឹម ​ទន្ទេញ​​ជាប់​មាត់​​ដើម្បី​​ការ​ពារ​​ទង្វើ​​មិន​​ប្រក្រតី​​និង​​​អំពើ​ពុក​រលួយ​​


ខេត្តសៀមរាប ៖ ដោយហេតុថា​មួយរយៈ​ចុងក្រោយ​នេះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​សៀម និង​ប្រទេស​យួន​មក​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក សុខ សុ​ដា​រ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​  ​ទោះបីរឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ក៏ដូចជា​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។

ដូច្នេះហើយ​ទើប​ឈ្មួញ​មួយចំនួន​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ស្រុក​សៀម និង​ពី​ស្រុក​យួន ចូលមក​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​បាន​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ច្រកព្រំដែន​ក្នុង​ខេត្តឧត្ដរ មានជ័យ ចូលមក​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​ពេញបន្ទុក​។ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ​ដឹកជញ្ជូន​ពី​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូលមក​ចែកចាយ​យ៉ាង​រាលដាល​ក្នុង​ខេត្តសៀមរាប មានដូចជា​គ្រឿងសំណង់ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​គ្រឿងសំអាង ជាដើម​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប មួយចំនួន​ដែល​ស្និទ្ធ​នឹង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ទេនោះ​គឺ​លោក ម៉ៅ សាមឿន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ មក​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប ហើយ​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​ទាំង​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប តែង​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​។

ដូច្នេះ​មានតែលោកឧបនាយករដ្ឋមន្ត្រី  អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.