ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បែកធ្លាយ​ ៖​ លោក​ ​​សាយ​​ ​មករា​​ ​មេគយ​​ចល័ត​​សាខា​​ខេត្ត​​បន្ទាយ​មានជ័យ​​​ដែល​​បាន​​ដាក់​​ទី​តាំង​នៅ​​ចំនុច​​សាលា​​ក្រហម​​ស្ថិត​នៅ​​ក្នុង​​ភូមិ​ថ្មី​ឃុំ​​សំរោង​​ស្រុក​​អូរជ្រៅ​​​បាន​​​តម្រូវ​​អោយ​ពួក​ឈ្មួញ​បង់​លុយ​​ក្រៅ​ផ្លូវ​ការ​​ដោយ​​ពុំ​​មាន​​ចេញ​​​​វិ​ក័យ​​ប័ត្រ​​ ​


ខេត្តបន្ទាយមានជ័យ ៖  ក្រុម​អាជីវករ​ ​ក៏ដូចជា​ក្រុម​ឈ្មួញ​តូច​ធំ​ដែល​រក​សុី​ដឹកទំនិញ​គ្រប់​ប្រភេទ​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​បាន​ប្រាប់ឲ្យដឹង​ជាបន្តបន្ទាប់​ថា​ ​រាល់ថ្ងៃ​នេះ​ពួកគាត់​បាន​ដឹកទំនិញ​ ​តាម​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ ​រថយន្ត​នី​សាន់​ ​ម៉ូតូ​សណ្តោង​ ​និង​រថ​យន្ត​ធំៗ​មួយចំនួន​ទៀត​ ​គឺ​ត្រូវ​បាន​លោក​ ​សាយ​ ​មករា​ ​មេគយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​បាន​ដាក់​ទីតាំងនៅ​ចំនុច​សាលា​ក្រហម​ ​ស្ថិតនៅ​ក្នុង​ភូមិថ្មី​ ​ឃុំ​សំរោង​ ​ស្រុក​អូរជ្រៅ​ ​បាន​តម្រូវ​អោយ​ពួកគាត់​បង់លុយ​ក្រៅផ្លូវការ​ដោយ​ពុំ​មាន​ចេញ​នៅ​វិ​ក័យ​ប័ត្រ​នោះ​ទេ​ ​។​ ​

​ប្រភព​បន្ត​ថា​ ​ការ​បង់លុយ​អោយ​ទៅ​គយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំនុច​សាលា​ក្រហម​នេះ​ ​គឺ​ក្នុង០១គ្រឿង​ ​ចាប់ពី៣០០០០​ ​(​បី​មុឺ​នរៀល​)​ ​៨០០០០​ ​(​ប្រាំ​បី​មុឺន​)​ ​១០០០០០​ ​(​ដប់​មុឺ​នរៀល​)​ ​និង​រហូត​ទៅដល់២៥០០០០​(​ ​ម្ភៃ​ប្រាំ​មុឺ​នរៀល​)​ ​ក៏មានដែរ​ ​។​ ប្រភព​បន្ថែម​ថា​ ​បើសិន​ពួកគាត់​មិន​ចូល​ទៅ​បង់លុយ​ទេ​នោះ​ ​គឺ​ប្រាកដជា​មាន​រថយន្ត​ប្រដេញ​ជិះ​តាម​ចាប់​ប្រផាត់​ប្រភីង​ជាមិនខាន​ ​ហើយ​កុំ​សង្ឃឹមថា​ ​អាច​រួចខ្លួន​ឡើយ​ ​បើ​មិន​បង់លុយ​អោយ​មន្រ្តី​គយ​ទាំងនោះ​។​

​ក្រុម​ឈ្មួញ​លើកឡើង​ថា​ ​ពួកគាត់​រាល់ថ្ងៃ​នេះ​គឺ​ពិបាក​រក​សុី​ខ្លាំង​ណាស់​ដោយសារតែ​ត្រូវ​បង់លុយ​អោយ​ទៅ​គយ​តាម​ដងផ្លូវ​ច្រើន​កន្លែង​ពេក​ ​កន្លែង​ខ្លះ៣០០០០​ ​(​បី​មុឺ​នរៀល​)​ ​ទៅ១០០០០០​ ​(​ដប់​មុឺ​នរៀល​)​ ​ធ្វើអោយ​ពួកគាត់​ចំ​និ​ញបាន​តិច​តូច​ស្ទើរតែ​ដាក់​ខ្យល់​ទៅ​ហើយ​។​ ​

​សូម​បញ្ជាក់​ថា​ ​ពាក់ព័ន្ធ​ទៅ​និង​ភាព​មិន​ប្រក្រតី​របស់​លោក​ ​មករា​ ​មេគយ​ចល័ត​របស់​សាខា​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំនុច​សាលា​ក្រហម​ ​ក្នុង​ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ​ ​គឺ​កន្លងទៅ​មាន​គេហទំព័រ​ក្នុង​ស្រុក​មួយចំនួន​តែងតែ​ចុះផ្សាយ​ផង​ដែរ​ដើម្បីអោយ​ថ្នាក់លើ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​រាល់​សកម្មភាព​ពុករលួយ​ជា​លក្ខណ:ប្រព័ន្ធ​របស់​លោក​ ​មករា​ ​និង​បក្សពួក​របស់​ខ្លួន​។​

​មហាជន​ជាច្រើន​សូម​អំពាវ​ឯកឧត្តម​បណ្ឌិត​ ​គុណ​ ​ញឹម​ ​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​និង​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ដ្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ឯកឧត្តម​ ​ឱម​ ​យិន​ទៀង​ ​ប្រធាន​ប្រឆាំង​អំពើពុករលួយ​ ​គួរតែ​បើក​ការស៊ើបអង្កេត​អោយ​បាន​សុី​ជម្រៅ​រាល់សកម្មភាព​ពុករលួយ​លក្ខណ:ប្រព័ន្ធ​របស់​លោក​ ​សាយ​ មករា​ ​មេគយ​ចល័ត​សាខា​ខេត្ត​បន្ទាយមានជ័យ​នេះ​ជាបន្ទាន់​ផង​ចុះ​ ​ព្រោះ​មេគយ​រូប​នេះ​កំពុង​ល្បីល្បាញ​ខាង​ជំរិត​ទា​លុយ​និង​បេី​ក​ឡាន​ចាប់​យក​លុយ​ស្រស់ៗ​ពី​ក្រុម​អាជីវករ​ណា​ដែល​ហាន​លោត​ឆត្រ​ ។

​គួរ​រំលឹក​ផង​ដែល​ថា​កាលពី​ថ្មី​ប៉ុន្មាន​ថ្ងៃនេះ​លោ​ក​ ឈួន ​សោភា​មេគយ​ចល​ត​តំបន់៥ត្រូវ​បាន​លោក​បណ្ឌិត​គុណ​ ​ញឹម​ អ​គ្គ​នាយ​ដ្ឋានគយ ​និ​ងរ​ដ្ឋ​ករ​ កម្ពុជា​បាន​ហៅ​មក​ដុះក្អែល​ និង​ច្រាស់​ដែក​លោក​មេគយ​ចល​ត​តំបន់5ឈ្មោះ​ ឈួន​ សោ​ភា​ ហេីយ​នៅ​ឡេីយ​បុគ្គល​ល្បី​ខាង​គា​បសុី​លុយ​ពី​អាជីវករ​ឈ្មោះ​ សាយ​ មករា​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាង​លេី​អង្គភាពគេហទំព័រ rskynews.com  ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡេីយ​ដោយ​ពុំ​មាន​លេខ​ទូ​រស​ព្ឌ​ទំនាក់ទំនង​បាន​ឡេី​យកា​លពី​ព្រឹក​ថ្ងៃទី​ ​០៣ ខែ០៧ ឆ្នាំ២០១៩​៕

ដោយ ៖ សុភា

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.