ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

បែកធ្លាយ៖​លោក ​ជឿន ​សុវណ្ណ​ថា ​មេ​បញ្ជា​ការ​​យោធា​​យោធ​ភូមិភាគ​​១​គឺ​ជា​​បង្អែក​​យ៉ាង​រឹង​មាំ​​របស់​​មេ​​ឈ្មួញគង់​ ក្រឹ​ង ​ក្នុង​ការ​​ដឹក​ជញ្ជូន​​ឈើ​​ចេញ​ទៅ​​ស្រុក​​យួន​​យ៉ាង​​គគ្រឹក​គគ្រេង


ខេត្តក្រចេះ ៖  តាម​ការ​បង្ហើប​ពី​នាយទាហាន​និង​ពលទា ហាន​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​២០៤ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន ជាពិសេស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ជៀស​មិន​ផុតពី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាង​មុន​នោះទេ​។ ដោយហេតុថា បច្ចុប្បន្ន​មាន​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី យកមក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់ទី​តាំង​ស្តុក​ឈើ​ខាងក្រោយ​បន្ទាយ​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ យ៉ាង​ពេញ បន្ទុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​បាន​ច្រើន ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងភូមិ​ត្រពាំង​ស្រែ និង​ភូមិ​វ៉េវ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា​និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា មានអំណាច​ខ្លាំង​ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ សុទ្ធតែជា​បង្អែក​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

ជាក់ស្ដែង​សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភពពី​មន្ត្រី​យោធា​ក្នុង​ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ និង​លោក ជឿន សុវណ្ណ​ថា មេបញ្ជាការ​យោធា​យោធភូមិភាគ​១ គឺជា​បង្អែក​យ៉ាងរឹងមាំ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។

ដូច្នេះហើយ​ទើប​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កង រាជអាវុធហត្ថ​ខេត្តក្រចេះ រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ននេះ​មាន​ឈ្មួញ​តូចធំ​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​តំបន់​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ តែម្តង​ព្រោះ​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​ដែល​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង គឺ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

​ថ្មីៗ​នេះ​ប្រភពព័ត៌មាន​ពី​នាយទាហាន​និង​ពលទាហាន​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍ គង់ ក្រឹ​ង ដែលមាន​តួនាទី​ជា​មេបញ្ជាការរង​វរ​ការពារ​ព្រំដែន​លេខ​២០៤ និង​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់ គឺ​ដោយសារ​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ខ្នង បង្អែក​រឹងមាំ​នៅក្នុង​ក្រសួងការពារជាតិ​និង​នៅក្នុង​ក្រសួង មហាផ្ទៃ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តក្រចេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង នោះឡើយ​ព្រោះ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​ឥទ្ធិពល​ខ្លាំងក្លា​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ គង់ ក្រឹ​ង តែងតែ​អួតអាង​ប្រាប់​គេឯង​ថា ក្រៅពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ខ្លួន​នោះទេ ព្រោះ​ខ្លួន​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ការពារ​ពីក្រោយ​ខ្នង​៕

រាល់ប្រភពចោទប្រកាន់ខាងលើនេះអង្គភាពគេហទំព័រ www.rskynews.com យើងមិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធបានឡើយ តែយ៉ាងណាក៏ដោយអង្គភាពយើងនិងរងចាំការបំភ្លឺគ្រប់ពេលវេលា ដើម្បីស្របតាមច្បាប់នៃរបបសារព័ត៌មាន៕

ដោយ ៖ សុភា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.