ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ ទ្រី​ សុភក្ដិ​ ផ្ដល់​ច្បាប់​អោយ​ឈ្មួញ​បង្កើត​ដេប៉ូ​ស្តុក​ឈើ​នៅ​ក្បែរ​ព្រំ​ដែន​ងាយ​ស្រួល​នាំ​ចេញ​ទៅ​វៀត​ណាមខណៈ​ឈ្មួញ​ឈ្មោះ សោភ័ណ្ឌ​ និង​ ហេង ​កំពុង​ដឹក​ឈើ​លើស​ច្បាប់​អនុញាតិ


យោងតាមច្បាប់អនុញ្ញាតដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមាន​ការចុះហត្ថលេខាអមពី លោក នួន ពៅរតនា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើ​របស់នាយ​ផ្នែករដ្ឋព្រៃឈើឆ្លូង បានអនុញ្ញាតអោយឈ្មោះទា កែវមុនី បង្កើតរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើមាន​ទីតាំងនៅ​ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមការចុះទៅដល់ទីតាំងស្តុកឈើ ដោយផ្ទាល់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ កន្លែងដែលស្ដុកឈើ គឺស្ថិតនៅតាម​បណ្ដោយ​ផ្លូវដីគ្រួសក្រហម ចូលជ្រៅពីថ្នល់ជាតិដែលមានតែផ្ទះបងប្អូនជនជាតិភាគតិច តិចតួច និងចំការកៅស៊ូឯកជន និងជាផ្លូវឆ្ពោះចេញ​ទៅតាម​ច្រករបៀងព្រំដែន D3-D4 ដែលផ្លូវនេះ សុទ្ធតែមានបារ៉ាស់ហាមចេញ ចូលជាសាធារណៈទៀតផង ដែលងាយអោយ​ឈ្មួញ​លួចនាំ​ឈើចេញ​បានយ៉ាងងាយស្រួល។

តាមមន្ត្រី និងអ្នករកស៊ីឈើបានអោយដឹងថា ទីតាំងស្តុកឈើរបស់ឈ្មួញដែលលោកទ្រី សុភក្ដិ អនុញ្ញាតច្បាប់នេះ វាគ្មានយុត្តិសាស្ត្រងាយ​ស្រួលសំរាប់ស្តុកឈើលក់ និងចែកចាយនៅក្នុងស្រុកឡើយ គឺជាទីតាំងស្តុកឈើងាយស្រួល សំរាប់លួចនាំចេញតាមច្រករបៀងព្រំដែននានា យកទៅលក់នៅប្រទេសវៀតណាម ព្រោះទីតាំងនៅក្បែរច្រករបៀងព្រំដែន តែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ។

តាមការអោយដឹងពីមន្ត្រីនៅខេត្តក្រចេះ បានអោយដឹងថា បច្ចុប្បន្ន មានឈ្មួញកណ្ដាលចំនួន២នាក់ ម្នាក់ឈ្មោះសោភ័ណ្ឌ និងម្នាក់ទៀត​ឈ្មោះហេង ដែលពួកគេមានខ្នងបង្អែកជាមន្ត្រីមានឥទ្ធិពលនៅភ្នំពេញ បានរត់ការដឹកឈើចេញពីក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចយ៉ានចាវ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានច្បាប់ដឹកជញ្ជូន(PC)ត្រឹមត្រូវដើម្បីយកទៅលក់អោយអ្នកប្រើប្រាស់ក្នុងស្រុក ដោយក្នុងច្បាប់​អនុញ្ញាត អោយដឹក១រថយន្តភ្លៅ ៥ចំណុះ យ៉ាងច្រើនពី១៥ ទៅ១៨ម៉ែត្រគូបប៉ុណ្ណោះ តែពួកឈ្មួញ និងមន្ត្រីរដ្ឋបាលព្រៃឈើ​ឃុបឃិតគ្នា​អនុញ្ញាត​អោយ ដឹករហូតដល់ជាង ៣០ទៅជាង៤០ម៉ែត្រគូប។

ក្នុងនោះ បើឈើអារប្រភេទលេខ២ ពួកគេសុំ PC ដឹកយកទៅភ្នំពេញ ខេត្តព្រៃវែង តាកែវ កណ្ដាលលក់អោយតាមដេប៉ូឈើនានា តែបើ​ឈើលេខ១ឬឈើប្រណីត គេសុំ PC ដឹកយកមកស្តុកនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ឬនៅភូមិផ្សារក្ដុល ឃុំទន្លូង ស្រុកមេមត់ ដែលជាកន្លែងមានច្បាប់ស្តុក តែពេលយប់ឡើងគេលើកដាក់រថយន្តតួរីស លួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងតែម្ដង។

ករណីនេះ គេថាជាទង្វើកន្ទេលធំបន្លំដេករវាងឈ្មួញឈើ និងមន្ត្រីមេព្រៃរួមទាំងមន្ទីរកសិកម្មផងដែរ។ ដូច្នេះសូម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលការអនុញ្ញាតច្បាប់របស់ លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ខាងលើនេះផង៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.