ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ ស៊ុន ​ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​​សាធារណ​ការ​​និង​​ដឹក​ជញ្ជូន​មិន​ត្រូវ​​បណ្តែត​បណ្តោយ​អោយ​លោក ប៉ាល់ ​សុ​មេ​ដា ​ប្រធាន​​​ជញ្ជីង​​ថ្លឹង​​រថយន្ត​​ភូមិ​​កូន​ដំរី​បំផ្លាញ​ផ្លូវ​ថ្នល់​របស់​ជាតិ​ដើម្បី​​ប្រយោជន៏​ផ្ទាល់​ខ្លួន


ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ពលរដ្ឋ​ដែល​ប្រកប​របរ​ដឹក​កសិផល ដឹក​ខ្សាច់ ដឹក​ដី បាន​លើកឡើងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កូនដំរី មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ គឺ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់​ទើប​អាច​គេច​ផុតពី​ការរំខាន​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ព្រំដែន​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ខ្លះ​ផង​។ ដោយហេតុថា លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារ ណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ កំពុង​បណ្ដោយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ប្រព្រឹត្ត​អំពើពុករលួយ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយ មានជ័យ បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ដោយ​មិន​អនុវត្តន៍​តាមច្បាប់​នោះឡើយ​។ ទន្ទឹមនឹងនេះ​រថយន្ត​ដឹកទំនិញ​ធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ក៏​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី តាម​អំពើ​ចិត្ត​ដែរ​បើទោះបី​រថយន្ត​ធំៗ​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ពី​២០​តោន​ទៅ​៣០​តោន​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​ផ្សេងៗ​ទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​ខូច​ជា​បន្តបន្ទាប់​ព្រោះ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

ប្រភព​ពី​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ក៏ដូចជា​ឈ្មួញ​ដឹក​ខ្សាច់ ដឹក​ថ្ម បាន​ឲ្យ​ដឹងថា មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​តាម​ការ​កំណត់ដោយ​មិនចាំបាច់​ចូល​ថ្លឹង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមាន ជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​តទៅទៀត​ទេ ក្នុងខណៈដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.