ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​អាន់​​ សំអាត់​ ​ប្រធាន​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​សាលា​ខេត្ត​ឧត្ដរ​មាន​ជ័យ​​ប្រមូល​ប្រាក់​ពុក​រលួយ​រាប់​ម៉ឺន​ដុល្លារ​ពី​ពល​រដ្ឋ​ក្រី​ក្រ​តាម​រយ:​ការ​ផ្ដល់​​បណ្ណ័​ព្រំ​ដែន​


ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩ នេះមានការបែកធ្លាយមកថាលោកអាន់​ សំអាត​ ប្រធានការិយាល័យច្រកចេញ​ចូលតែមួយសាលាខេត្តឧត្ដរមានជ័យ​ បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ​ ដោយធ្វើសកម្មភាព គៀបសង្កត់ធ្វើបាប​ ជញ្ជក់ឈាមពី ប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ក្នុងមួយខែៗនិងប្រម៉ូលប្រាក់បានរាប់ពាន់ដុល្លាក្នុងមួយខែ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន​ ។

ប្រភព បាន​អោយ​ដឹងថា​ លោក អាន់សំអាត់ បានរៀបចំបណ្តាញជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ដើម្បីទទួល​ប្រមូលរៀបចំធ្វើសៀវ​ភៅឆ្លងដែនកំណត់យកប្រាក់ក្នុងម្នាក់ពី ១៤ទៅ១៥ម៉ឺនរៀល​ ពីពលរដ្ឋមកពីខេត្តផ្សេងៗ​ ដែលត្រូវការប្រើប្រាស់​សៀវភៅឆ្លងដែនទៅ​ព្យាលជម្ងឺ រឺទៅធ្វើពលករស្រុកថៃ។

ប្រភពបន្ថែមថា​ បង់ប្រាក់ក្នុងម្នាក់១៤ទៅ១៥ម៉ឺនរៀលគឺអ្នកប្រមូលទទួលធ្វើបណ្ណ័ព្រំដែនយកប្រាក់មកប្រគល់អោយលោកអាន់​ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន១០ម៉ឺនរៀលក្នុងម្នាក់ រីឯកអ្នកប្រមូលចំណេញម្នាក់៤ទៅ៥ម៉ឺនរៀល។

ប្រភពបានបន្តថា លោកអាន់​ សំអាត​ បានផ្គើននិង ប្រកាស របស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន​ គឺយកថ្លៃសេវាចាប់ពី១៤ម៉ឺន​រៀល​និង១៥ម៉ឺនរៀលក្នុងសៀវភៅឆ្លងដែនមួយក្បាល ដែលសៀវភៅបន្ទុកក្រសួងមហាផ្ទៃតម្រូវកំណត់ បណ្ណ័ព្រំដែនមួយក្បាលតែពីម៉ឺន​រៀល។ មិនតែប៉ុណ្ណោះលោក អាន់​សំអាត​ បានយកលំនៅដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងច្រកចេញចូលតែមួយសំរាប់ធ្វើបណ្ណ័ឆ្លងដែន​ និងបំពេញបែប​បទផ្សេងៗដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឯកសារផ្សេងៗពីរដ្ឋបាលសាលាខេត្ត។ គ្រាន់តែមានហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តម្នាក់គ្រប់គ្រាន់ ដោយមិនគោរពទៅតាមបទដ្ឋានគតិយុត្តិ របស់ក្រសួងមហាផ្ទៃ​ ដាក់ចេញដើម្បីអោយអនុវត្ដ។

ប្រភពបន្ថែមថាលោក អាន់ សំអាត​ បានជញ្ជក់ឈាមពលរដ្ឋចាប់  តាំងពីក្រសួងមហាផ្ទៃចេញប្រកាស់​ផ្ទេសេវ៉ាកម្មផ្ដល់សៀវភៅ​ឆ្លងដែនពី​នគរបាល​អន្តោប្រវេសន៍​ មកអោយអាជ្ញាធរខេត្តជាអ្នកទទួលវិញម្ដង។

សូមបញ្ជាក់ផងដែលថារាល់ការបំពេញបែបបទសៀវភៅឆ្លងដែន របស់ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យមានតែ ហត្ថលេខា​លោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យតែម្នាក់ ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារផ្សេងៗឆ្លងកាត់រដ្ឋបាលខេត្តនោះទេ។

រាល់ករណីចោទប្រកាន់ខាងលើចំពោះលោក អាន់ សំអាត  ប្រធានការិយាល័យច្រកចេញចូលតែមួយ អង្គភាពគេហទំព័រ www.rskynews.com មិនអាចសុំការបកស្រាយបានទេ ពីលោក អាន់ សំអាត ដោយអង្គភាពយើងមិនមានលេខទូរស័ព្ទ តែយ៉ាងណា​អង្គភាពយើងនិងរងចាំការបំភ្លឺគ្រប់ពេលវេលាពីភាគីត្រូវបានចោទប្រកាន់ដើម្បីស្របតាមច្បាប់របបសារព័ត៌មាន៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.