ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្ដមរដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​គ្រប់គ្រង​គម្រោង​ដើម្បី​គាំទ្រ​ការវិនិយោគ​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ ASPIRE


រាជធានីភ្នំពេញ ៖ ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៣​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​គ្រប់គ្រង​គម្រោង​ដើម្បី​គាំទ្រ​ការវិនិយោគ​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ ASPIRE នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ដឹកនាំ​ដោយ​លោក រស់ សីល​វ៉ា​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ជំនួប​ប្រឹក្សា​យោបល់​នាពេលនេះ​មានបំណង​សិក្សា​ស្វែងយល់​បន្ថែម​អំពី “​ការពិនិត្យ​ឡើងវិញ​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​” ធ្វើការ​វាយតម្លៃ​លើ​ទំហំ​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ម៉ូ​ដែល គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​។

​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ពេលវេលា និង​សុច្ឆន្ទៈ​របស់​ក្រុម ប្រឹក្សា​សេដ្ឋកិច្ចជាតិ​ដែលមាន​បំណង់​ចង់​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេលនេះ​។ តប​តាម​គោលបំណង​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ក្រុមការងារ​យ៉ាង​លម្អិត​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​ពី​ដំណាក់កាល​មួយ មក​ដំណាក់កាល​មួយ​ក្នុង​វិស័យ​កសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហា​ប្រឈម និង​យន្តការ ឬ​នីតិវិធី​ដោះស្រាយ​ទាំង​រយ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង​ដែល​វិស័យនេះ​បាននិងកំពុង​ជួបប្រទះ​។

ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងរ​អំពី​បច្ចុប្បន្នភាព​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែល​ក្រសួង​កំពុង​ខំប្រឹង​ជំរុញ​គឺ​ការកែច្នៃ និង​នាំចេញ ដោយ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ការធ្វើ​កសិពាណិជ្ជកម្ម​សំដៅ​ដល់​ការផលិត​ផលិតផល​ដែលមាន​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ ឆ្លើយ​តម​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​។ លោក​ក៏បាន​បន្ថែមទៀតថា ដើម្បី​ឲ្យ​គោលនយោបាយ​នេះ​ទទួលបាន​នូវ​លទ្ធផល​កាន់តែ​ជោគជ័យ និង​ប្រកបដោយ​និរន្តរភាព គឺ​ទាមទារ​ឲ្យ​មានការ​គាំទ្រ និង​កិច្ចសហការ​អនុវត្ត​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាមួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សហគមន៍​កសិកម្ម និង​ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​ទៅតាម​តួនាទី និង​ភារកិច្ច​ដែល​ទាំងអស់នេះ​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​

​ទទួលបាន​អនុ​ស​សន៍​ពី​លោក​រដ្ឋមន្ត្រី​ លោក​រស់ សីល​វ៉ា និង​ក្រុមការងារ​បាន​ថ្លែង អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធាតុ​ចូល​សំខាន់ៗ​ដែល​លោក​រដ្ឋមន្ត្រី​បានផ្តល់​ជូន​នាពេលនេះ ហើយ​ក្រុមការងារ​ថា​នឹង​យក​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ទៅ​រៀបចំ​ចង​ក្រ​ជា​ឯកសារ​សម្រាប់​ជា​ធាតុ​ចូល​ទុកជា​ត្រីវិស័យ​សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​ម៉ូ​ដែល​នៃ​ការវិនិយោគ​មួយ​មាន​យន្តការ​អនុវត្ត​ច្បាស់លាស់ សមស្រប ប្រទាក់ក្រឡា និង​ប្រសិទ្ធភាព​ក្នុង​រយៈពេល​មធ្យម និង​វែង​ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​៕​

ដោយ ៖ សុភា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.