ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ អង្គ ​វង្សវឌ្ឍានា ​ចូល​រួម​ជា​អធិបតី​ប្រកាស​តែង​តាំង​​លោក ​ទូច ​ថារិទ្ធិ​ជា​អគ្គ​លេខា​ធិការ​ដ្ឋាន​សាលា​ឧទ្ធរណ៍​


លោក ទូច ថារិទ្ធិ ជាអគ្គលេខាធិការថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តការងារឲ្យបានសមស្របទៅតាមច្បាប់ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំ គោលនយោបាយ និងលិខិត បទដ្ឋានគតិយុត្តិនានា ដែលកំពុងមានជាធរមានឲ្យបានល្អប្រសើរ និងខិតខំអនុវត្តតាមការដឹកនាំរបស់លោករដ្ឋមន្រ្តី ប្រធាន អគ្គព្រះរាជអាជ្ញា ជាពិសេសខិតខំអនុវត្តដោយយកចិត្តទុកដាក់តាមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ប្រធាន និងអគ្គព្រះ រាជអាជ្ញាអមសាលាឧទ្ធរណ៍។

លោករដ្ឋមន្រ្តីយុត្តិធម៌ បានថ្លែងអបអរចំពោះលោក ទូច ថារិទ្ធិ ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងមុខតំណែងជាអគ្គលេខា ធិការ ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តភារកិច្ចជំនួសលោក ប៉ុន សាវ៉ាត់ ដែលត្រូវចូលនិវត្តន៍។

ក្នុងឱកាសនោះដែររដ្ឋមន្រ្តី បានធ្វើការណែនាំដល់លោក ទូច ថារិទ្ធិ ត្រូវអនុវត្តការងារឲ្យបានសមស្របតាមច្បាប់ និងលិខិត  បទដ្ឋានគតិយុត្តិ​នានាដែលកំពុងមានជាធរមានឲ្យបានល្អប្រសើរ ជាពិសេសត្រូវខិតខំពង្រឹងការអនុវត្ត ការងារឲ្យបាន​សមស្របតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦១៩/៧២៤ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ របស់ព្រះមហាក្សត្រ។

លោករដ្ឋមន្រ្តី បានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាឧទ្ធរណ៍ ក៏ដូចជា ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ និងអគ្គព្រះរាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញាព្រម ទាំងមន្រ្តី ទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ ត្រូវមានសាមគ្គីភាព ទំនាក់ទំនងល្អ និងការអនុវត្តកិច្ចការដោយឈរលើគោលការណ៏ច្បាប់ ព្រមទាំងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងមនសិការវិជ្ជាវៈ ក្នុងការអនុវត្តការងារ និងគិតគូផលប្រយោជន៍រួមជាធំ ទើបយើងទទួលបានប្រសិទ្ធភាពការងារខ្ពស់ និងការទទួលបានការគោរពគាំទ្រពីសំណាក់មហាជន៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.