ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ វ៉ា ​ថន ​ចៅ​ហ្វាយ​ខេត្ត​ក្រចេះ​គ្មាន​សមត្ថិ​ភា​ពបង្ក្រាប​ក្បូន​ដឹក​ឈើ​ខុស​ច្បាប់​របស់លោក ​គង់ ​ក្រឹ​ង​


ខេត្តក្រចេះ ៖  ប្រភពពី្របជាពលរដ្ឋ មន្ត្រីការពារបរិស្ថាន និង​  សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា​និង​ជា​មន្ត្រីយោធា មានអំណាច​ខ្លាំង​ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ សុទ្ធតែជា​ខ្នងបង្អែក ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

ជាក់ស្ដែង​សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​យោធា​ក្នុង​ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ក្រចេះ និង​លោក ជឿន សុវណ្ណ​ថា មេបញ្ជាការ​យោធា​ភូមិភាគ​១ គឺជាខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង ក្នុងការ​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង។

រីឯលោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ​លោក លន់ សុផាត ស្នង ការនគរបាល​ខេត្តក្រចេះ និង​លោក​ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ននេះ​មាន​ឈ្មួញ​តូចធំ​ជាច្រើន​នាក់​ដឹក ជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​តំបន់​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ តែម្តង​ព្រោះ​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​ដែល​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង គឺ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។

​ថ្មីៗ​នេះ​ប្រភពព័ត៌មាន​ពី​នាយទាហាន​និង​ពលទាហាន​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា លោក​ គង់ ក្រឹ​ង ដែលមាន​តួនាទី​ជា​មេបញ្ជាការរង​វរ​ការពារ​ព្រំដែន​លេខ​២០៤ និង​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់ គឺ​ដោយសារ​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងការពារជាតិ​និង​នៅក្នុង​ក្រសួងមហាផ្ទៃ​។

សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ដឹកនាំដោយលោក សៅ សុខា ពេលចុះទៅ​បំពេញបេសក កម្ម​ក្នុង​ខេត្តក្រចេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង នោះឡើយ​ព្រោះ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​ឥទ្ធិពល​ខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ គង់ ក្រឹ​ង តែងតែ​អួតអាង​ប្រាប់​គេឯង​ថា ក្រៅពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋា ភិបាល គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ខ្លួន​នោះទេព្រោះ​ខ្លួន​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ការពារ​ពីក្រោយ​ខ្នង​៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.