ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឈើ​ប្រភេទ​លេខ​១​ជា​ច្រើន​កំណាត់​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ចំការ​ស្វាយ​ចន្ទី​នៅ​ស្រុក​អណ្តូង​មាស​ត្រូវ​បាន​រឹប​អូស​ដោយ​កំលាំ​ង​ចម្រុះ


ខេត្តរតនគិរី ៖ នៅសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានបទបញ្ជាពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធាន​គណៈ​បញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី  លោកអនុសេនីយ៍ឯក សោម សុផល នាយ​ការិយាល័យផែនការសន្តិសុខ នៃទីបញ្ជាការអាវុធ ហត្ថខេត្តរតគិរី បានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស, កម្លាំង​នគរបាលស្រុកអណ្តូងមាស និងកម្លាំងនគរបាលការពារព្រំដែនលេខ២០៣ បានចុះរឹបអូសឈើលេខ១ ជាច្រើនកំណាត់ ដែលឈ្មួញ​លាក់ទុកក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

តាមលោកអនុសេនីយ៍ឯក សោម សុផល បានប្រាប់សារព័ត៌មានក្នុងស្រុកអោយដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមការងារ​បានបើកប្រតិបត្តិការតាំងពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ រហូតមកដល់ព្រឹកនេះ បានរុករកប្រទះ​ឃើញទីតាំងស្តុក​ឈើចំនួន​៣​កន្លែង ដែលឈ្មួញដឹកមកគរលាក់ទុកក្នុងចំការចន្ទី នាទីតាំងខាងលើ។

លោកអនុសេនីយ៍ឯក សោម សុផល បានបន្តថា ក្រុមការងារក៏បានទទួលបទបញ្ជាពីថ្នាក់លើ ឲ្យប្រមូលឈើលេខ១ទាំងនោះ មករក្សា​ទុកនៅ​ស្នាក់ការអាវុធហត្ថលេខ ៧៨៧ ប៉ុន្តែដោយមានភ្លៀធ្លាក់ខ្លាំង ស្ថានភាពផ្លូវមានការលំបាក ខ្វះមធ្យោបាយដឹកជញ្ជូន រហូតមកដល់ពេល​នេះក្រុមការងារទើបតែដឹកបានប្រមាណ ៣០កំណាត់ប៉ុណ្ណោះ នៅប៉ុន្មានទៀតនឹងបន្កដឹកយកមក  រក្សាទុកជាបន្តបន្ទាប់ទៀតផងដែរ៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.