ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បទ​បញ្ជា​សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​មិន​មាន​ឥទ្ធិពល​លើ​ក្បូន​ដឹក​ឈើ​របស់​ឧកញ៉ា​ ​សឹង​ សំអុល


ខេត្តមណ្ឌលគីរី ៖  បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រីបានផ្ដល់ដាវអាជ្ញាសឹកទៅឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវអនុវត្ត បង្ក្រាបឡាន ប្រភេទយីឌុបតទ្រុង ដែលបង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍និងបំផ្លាញ ផ្លូវជាតិធ្វើឲ្យខាតបង់ ថវិការជាតិមិនតិចទេ រហូតមានការព្រមានដល់ចៅហ្វាយខេត្ត ដែលទុកឲ្យឡានប្រភេទនេះ ធ្វើចរាចរណ៍ ត្រូវដកចេញពីតំណែងថែមទៀតផង ។

ដូចឃើញក្នុង រូបភាពនេះ ស្រាប់គឺគ្រាន់តែនៅថ្ងៃទី២១ ឧសភា កន្លងទៅថ្មីៗនេះ មានឡានយីឌុបដឹកឈើចេញពីស្រុកកោះញែក តាមផ្លូវជាតិឆ្លងកាត់ទីរួមខេត្តមណ្ឌលគិរី បានដោយគ្មានសមត្ថកិច្ច និងអាជ្ញាធរខេត្ត យកភ្នែកមើលនោះឡើយ ។

គ្រាន់តែឡាន យីឌុបតទ្រុងរបស់ឧកញ៉ា សឹង សំអុល គឺជាបទល្មើសប្រឆាំងនឹងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី ទៅហើយ ដោយសូម្បី នគរបាលចរាចរណ៍ ក៏មានសិទ្ធក្នុងការបង្ក្រាបតែផ្ទុយទៅវិញ គឺរថយន្តឧកញ៉ា សឹង សំអុល បែរជាមានអាទិភាពខ្ពស់ហួសបទបញ្ជាសម្តេច នាយករដ្ឋមន្ត្រីទៅទៀត ។

បើតាមប្រភពបានឲ្យដឹងថា ច្បាប់ដឹកឈើ របស់ឧកញ៉ា សឹង សំអុល គឺមានតែ ១២ឡានទេ តែដឹកដល់ទៅ២០ឡាន ឯណោះ រឿងអីដែលថាឧកញ៉ាសឹង សំអុល មិនខ្លាំង រហូតហ៊ានប្រឆាំងនឹង បទបញ្ជាសម្តេច នាយករដ្ឋមន្ត្រី ទៅកើត ។

ផ្អែកតាម សេចក្តីសម្រេច របស់សម្ដេច នាយករដ្ឋមន្ត្រី កន្លងមកគឺ បានសម្រេច មិនឲ្យនាំឈើ ចេញទៅក្រៅ ប្រទេសនោះឡើយ ដោយតម្រូវឲ្យ មានកិច្ចសហការ ពីអាជ្ញាធរ និងសមត្ថកិច្ចប្រទេស វៀតណាម ជួយទប់ស្កាត់ទៀតផង ។ តើឈើ ឧកញ៉ាសឹង សំអុល ដែលដឹកឆ្លងដែនទៅលក់នៅវៀតណាម អាចជាករណី ឃុបឃិតគ្នា រវាងមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត មណ្ឌលគិរីដែរឬទេ ។ ករណីនេះមានតែលោក ស្វាយ សំអ៊ាង គណៈបញ្ជាការ ឯកភាពខេត្ត មណ្ឌលគិរីទេ ទើបអាចបកស្រាយករណីខាងលើនេះបាន ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.