ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ល្បែង​​គ្រប់​​ប្រភេទ​​​៖​ជល់​​មាន់​​អា​​ប៉ោង​​យូ​គី​ជា​ប្រភព​​ចំណូល​មិន​អាច​ខ្វះ​បាន​របស់​​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្បូង​ឃ្មុំឬ?


ខេត្តត្បូងឃ្មុំ ៖ សង្វៀនជល់មាន់អាប៉ោងយូគីមួយកន្លែងស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់​ខេត្តត្បូងឃ្មុំកំពុងបើក លេង យ៉ាងរលូនខណៈជាប្រភពចំណូលរបស់សមត្ថកិច្ចពុករលួយខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់សង្វៀនគឺមានឈ្មោះ ហេង និងឈ្មោះ លឹម ដែលកំពុងបើកដំណើរការ​ឡើង​យ៉ាងកក្រើក  ដោយ​កំពុង​បំផ្លាញគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ។ អ្នក​ចូលលេង ភាគច្រើនជាពលរដ្ឋខ្មែរ មកពីក្នុងភូមិ ស្រុក ខេត្ត និងបណ្តា ខេត្ត-រាជធានី សម្រុកចូលលេង ដូចទឹក​កំពុង​បាក់ទំនប់ចាប់​ផ្តើមពីការភ្នាល់គ្នាដាក់ លុយធំៗចាប់ពីរាប់លានរៀល បើដុល្លារវិញចាប់​ពីថ្នាក់​​ពាន់រហូតម៉ឺនសែន​ដុល្លារក៍​មានដែរ ។

បច្ចុប្បន្នទីតាំងនេះកំពុងដំណើរការយ៉ាងរលូនបំផុតនិងកំពុងពង្វក់អ្នកចូលលេងឲ្យប្រព្រឹត្តផ្ទុយភូមិ-ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។ ប្រជា​ពល​រដ្ឋរស់ភូមិដាបានឲ្យដឹងថា អ្នកយកមាន់មកបញ្ជល់ភា គច្រើន លើសលុប ខ្លះជិះម៉ូតូ និង​ខ្លះ​ជិះរថយន្ត បានធ្វើដំណើរ មកកាន់​ទីតាំង​ខាងលើ​នេះ ដើម្បលេ ងល្បែង ចាក់ភ្នាល់ដាក់លុយ រហូតគេបានដឹងថា ភ្នាល់​រាប់​រយ រាប់ពាន់ និងរាប់ម៉ឺនដុល្លារឯណោះ ។ ពួកគាត់បន្តថាទីតាំងនេះ លាក់​ភ្នែកមហាជនមិនបានទេ ដោយសារតែ​ទម្លា​ប់អ្នក​លេងចាំបាច់ ត្រូវតែបញ្ចេញ សំឡេងហ៊ោកញ្ជ្រៀវ លាន់ឮទ្រហឹងអឺងកង។ ប៉ុន្តែសន្តិសុខ​ល្អណាស់​ព្រោះតែទីតាំង​មួយ​នេះហ៊ុំព័ទ្ធដោយរនាំងការពារយ៉ាងមាំតាមរយៈអ្នកមានលុយ មានអំណាច អ្នកធំឈរនៅពីក្រោយខ្នងហើយមិន​ប៉ាច់​ឆ្ងល់ ថា​ម៉េច​បានជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការស្រុក ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំព្រោះ​តែជាឆ្នាំង​បាយ ឲ្យប្រជាពលរដ្ឋរំពឹងអ្វី ។

ពួកគាត់អះអាងថា មួយរយៈនេះ អំពើចោរលួច ចោរឆក់ កំពុងបំភិតបំភ័យសុវត្ថិភាព និងដំណេកពួកគាត់ អាចដោយសារ​ទីតាំង​បើកលេង​ល្បែង​ភ្នាល់​ដាក់លុយយ៉ាងច្រើនៗខាងលើនេះក៏អាចថាបាន ។

សូមជម្រាបផងដែរថាសម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់ តឿនក្រើន​រំឭក​ថា​មានមតិពីប្រជាពលរដ្ឋ​ស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង ដូច្នេះត្រូវពង្រឹងក្នុងការ​បង្ក្រាបឡើងវិញ ចៀសវាងការរិះគន់នានា។

គួររំលឹកថា ៖ សម្តេច ស ខេង ឧបនសយករដ្ឋមន្រ្តី  រដ្ឋមន្ត្រី  ក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខ តំណែង​​អភិបាលខេត្តត្បូង​ឃ្មុំនា​ព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅ​ក្នុងគោល​នយោបាយ​ភូមិ-ឃុំមានសុវត្ថិភាព ។ សម្តេចបន្តថា “ល្បែង​ស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេក​លក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជា​ល្បែង​ជល់មាន់ អាប៉ោង និងល្បែងអី​ផ្សេង​ទៀត​ជាហូរហែ” ។ សម្តេច​បានបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀតត្រូវរួមគ្នាបង្ក្រាបដើម្បីឲ្យ​ដូចទៅនឹងគោល​នយោ​​បាយ​ភូមិ-ឃុំ មានសុវត្ថិភាព ។ សម្តេច ស ខេង ក៏បានលើកឡើងពីបទល្មើសបច្ចេកវិទ្យាលេងល្បែងស៊ីសង​គ្រប់​ប្រភេទ​ផងដែរ។ ដោយ​សម្តេច​​បាន​ថ្លែង​ថា ល្បែងតាមបច្ចេកវិទ្យានេះ មិនមែនជារឿងធម្មតាទេ សម្តេចបានអះ​អាងថារដ្ឋាភិ​បាល បានបង្កើត​ការិយាល័យ​បង្ក្រាបបទ​ល្មើស​បច្ចេកវិទ្យា​នៅខេត្ត-ក្រុង៤ គឺ រាជធានីភ្នំពេញ, កំពង់សោម, សៀមរាប និងស្វាយរៀង ព្រោះពួកគេ មកពីបរទេស​មក​ប្លន់ ឆបោក និងចាប់ជំរិតជាដើម ៕

ដោយ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.