ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវដល់មហាជន សូមកុំមានចិត្តជឿខ្លាំងពេកនាំអោយមានសចក្តីលោភលន់


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនជាតិស្បែកខ្មៅម្នាក់ រួមជាមួយស្រីស្នេហ៍ ជាជនជាតិខ្មែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ឆបោក តាមរយៈការទំនាក់ទំនង ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ជនសង្ស័យឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង និង ស្រីស្នេហ៍ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានបង្កើតអាខោន ហ្វេសប៊ុកក្លែងបន្លំ ទំនាក់ទំនងមកជនរងគ្រោះឲ្យទុកចិត្តនិងសន្យា ផ្ញើលុយមកជនរងគ្រោះ បន្ទាប់មកប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវានិងពន្ធផ្សេងៗ ដោយផ្ញើតាមវីងជាបន្តបន្ទាប់ចំនួន០៣លើក (លើកទី១ចំនួន ៥៥០$, លើកទី២ចំនួន ៥,៣០០$ និងលើកទី៣ចំនួន ៤,៧០០$ )។ ដោយមានការសង្ស័យ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួន ជនសង្ស័យបានជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ព្រមទាំងបានស្រាវជ្រាវឃើញថា ជនសង្ស័យខាងលើ គឺធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើនរយនាក់ផងដែរ។

ជាមួយករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលើកឡើងថា គេអាចបោកយើងបាននៅពេលណាដែល យើងមានចិត្ត លោភលន់ក្នុងខ្លួន ដូច្នេះលោកសូមយកមេរៀននេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។ កុំមានចិត្តលោភលន់ កុំត្រេកត្រអាលជាមួយរង្វាន់ឬអំណោយដែលគ្មានប្រភព គ្មានប្រវត្តច្បាស់លាស់ និងត្រូវចងចាំថាគ្មានអ្វី បានមកដោយងាយស្រួល ដោយយើងមិនបានប្រឹងប្រែងចំណាយកម្លាំងញើសឈាមរកវានោះទេ និងសូមពិចារណាឲ្យបានហ្មត់ចត់ មុនជឿទៅលើអ្វីមួយ ជៀសវាងចាញ់បោក ចាញ់ការលួងលោមរបស់ជនជនបោកប្រាស់ទាំងឡាយ៕

ប្រភព ហ្វេសប៊ុក អាវុហត្ថភ្នំពេញ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.