ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរខេត្តក្រចេះជាប់ចង្កេះដោយពួកឈ្ញួញដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដោយមិនមានការទប់ស្កាត់ឡេីយ


ខេត្តក្រចេះ ៖ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីលោក វ៉ា ថន ទទួលបានតំណែងជាអភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរ៉ុង រួចមកគឺបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល។

ប្រភពដដែលបានអោយដឹងថាលោក វ៉ា ថន ប្រឹងស្រង់ដើមហើយមើទៅ ដោយជាក់ស្ដែងមេឈ្មួញ គង់ ក្រឹង និងឈ្មួញជាច្រើននាក់ទៀតនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងក្នុងឃុំ២ធ្នូ ក៏ដូចជាឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ទាំងថ្ងៃទាំងយប់។

រីឯឈ្មួញមួយចំនួនទៀតកំពុងបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក តាមអំពើចិត្តដោយសារមានការឃុបឃិតជាប្រព័ន្ធ។

ថ្មីៗនេះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ច្រករបៀងជាច្រើនកន្លែងនៅភូមិវ៉េវ និងភូមិត្រពាំងស្រែ ឃុំ២ធ្នូ គឺជាគោលដៅរបស់មេឈ្មួញ គង់ ក្រឹង ដែលជាឧកញ៉ានិងជាមន្រ្តីយោធា ប្រើប្រាស់ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រុមគយចល័ត ក៏ដូចជាមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ មិនហ៊ានប៉ះពាល់មេឈ្មួញ គង់ ក្រឹង នោះទេព្រោះដឹងថាឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។ ទន្ទឹមនឹងនេះមេឈ្មួញ គង់ ក្រឹង ក៏បានបង្ហាញរូបភាពអំពីទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋសភា ក៏ដូចជាមន្ត្រីធំៗក្នុងជួររាជរដ្ឋាភិបាលផងដែរ ដើម្បីឲ្យមុខរបររបស់ខ្លួនក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនអាចប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គអ្វីទាំងអស់។

ប្រភពពីនាយទាហាននិងពលទាហានក្នុងអង្គភាពវរការពារព្រំដែនលេខ២០៤ បានឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញ គង់ ក្រឹង ដែលជាមន្ត្រីយោធា ហើយមានងារជាឧកញ៉ាផងនោះនៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញតូចធំមួយចំនួនបានដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ពីខេត្តក្រចេះ និងពីខេត្តមណ្ឌលគិរី យកមកលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់ទីតាំងស្តុកឈើត្រង់ចំណុចក្រោលគោខាងក្រោយបន្ទាយយោធាវរៈការពារព្រំដែនលេខ២០៤ យ៉ាងពេញបន្ទុកតែម្តង។ មន្ត្រីយោធាក្នុងខេត្តក្រចេះ បានបង្ហើបឲ្យដឹងថាមេឈ្មួញ គង់ ក្រឹង មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងការពារជាតិ ក៏ដូចជានៅក្នុងក្រសួងមហាផ្ទៃ និងក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ទើបអាចធ្វើអ្វីៗបានតាមអំពើចិត្ត ក្នុងខណៈដែលព្រៃឈើនៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាស។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ គង់ ក្រឹង សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងដេ២ និងច្រករបៀងដេ៣ ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុកហើយមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់នោះទេ។

ដោយឡែកលោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏ដូចជាលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលមេឈ្មួញ គង់ ក្រឹង បន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។

មតិសារធារណជនបានសំណូមពរដល់ឯកឧត្តម សៅ សុខា និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម សូមមេត្តាកុំនៅ  ស្ងៀមស្ងាត់ត្រូវមើលមន្ត្រីក្រោមឪវ៉ាត់ដែលកំពុងជាប់ចង្កេះ ក្នុងខណៈដែលមេឈ្មួញ គង់ ក្រឹង បង្ហាញឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងថ្ងៃទាំងយប់៕

ដោយ ៖ សុភា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.