ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រៃ​​សហ​​គមន៍​​ក្នុង​​ឃុំ​​ញ៉ាង​​ស្រុក​​អណ្ដូង​មាស​​ខេ​ត្ក​​រតនគិ​រី​​ កំ​ពុង​​រង​​ការ​​កាប់​​បំ​ផ្លាញ​​យក​​ទៅ​​លក់​​នៅ​​ប្រ​ទេស​​វៀត​ណាម​​យ៉ា​ង​រ​ង្គាស​ពី​សំ​ណាក់​ឈ្មួញ​មុខ​ដ​ដែលៗ


ខេត្តរតនគីរី ៖ ​តាម​ប្រភព​ពី​ប្រជា​សហគមន៍​ឃុំ​ញ៉ាង​ស្រុក​អណ្ដូងមាស​ ​ខេ​ត្ត​រតនះ​គិរី​ ​បាន​អោយអង្គភាពគេហទំព័រ www.rskynews.com ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​នេះ​មាន​ឈ្មួញ​ដុះស្លែ​ជើងខ្លាំង​ឈ្មោះ​ហ៊ូ​វ​ ​ជី​វ៉ៃ​និង​ឈ្មោះ​ណុប​ ​ណា​ក់​ហៅ​ណា​ក់​ក្បាល​ធំ​និង​ឈ្មោះ​ស្រេង​ ​ប្រណី​រួម​ទាំង​ឈ្មោះ​នី​ ​កាចាញ​ជា​អតីត​មេភូមិ​និង​ធ្លាប់​ជាប់​គុក​ថ្មី​ៗ​កន្លងទៅ​នេះ​បាន​គែន​គរ​ជនជាតិ​វៀតណាម​រាប់​រយ​នាក់​និង​នាំ​គ្រឿងចក្រ​ចូល​ទៅ​កាប់​ដើមឈើ​នៅត្រង់​ចំណុច​ភូមិ​ម៉ុយ​ឃុំ​ញ៉ាង​ស្រុក​អណ្តូង​មាស​ខេ​ត្ត​រតនះ​គិរី​យ៉ាង​រង្គា​សស្ទើ​ក្លាយជា​វាល​ហោ​ឋាន​។​

​ពលរដ្ឋ​បាន​រាយ​កា​ណ៍​ថា​ ​តំបន់​ព្រៃ​អារក្ស​ ​ព្រៃ​សហគមន៍​ ​ព្រៃ​ការពារ​ចំនួន​ពី​កន្លែង​គឺ​ ​ស្ថិតនៅ​ ​ភូមិ​ភិ​និង​ ​សហគមន៍​ ​ភូមិ​ផ្តល់​ព្រំ​បទល់​ ​ស្រុក​ ​អណ្ដូងមាស​ ​និង​ ​ស្រុក​អូរយ៉ាដាវ​ត្រូវ​បាន​ ​ឈ្មួញ​កាប់​និង​ដឹក​ ​ជញ្ជូន​ឈេី​ឆ្លងដែន​ ​ទៅ​លក់​នៅ​ប្រទេស​ ​វៀតណាម​ជា​រាង​រាល់ថ្ងៃ​​ ​ដោយ​ក្នុង​នោះ​បាន​នាំ​យក​ ​ត្រាក់ទ័រ​រៀ​ត​ណាម​ ​ខុសច្បាប់​ឆ្លងដែន​មក​ធ្វេី​ ​សកម្មភាព​អូស​ឈេី​ ​ជាច្​រេីន​គ្រឿង​ ​និង​ប្រេី​ ​ប្រាស់​ឡា​នប៉ា​កុង​កែច្នៃ​ ​របស់​ខ្មែរ​ ​ជាង២០គ្រឿង​ ​សំ​រាប់​ធ្វេី​កា​ដឹកជញ្ជូន​។​

ប្រភព​ខាង​លេី​ ​បាន​បន្ត​អោយ​ដឹង​ទៀត​ថា​ឈ្មួញ​​ខាង​លេី​បាន​យក​លុយ​រាប់​មុឺន​ ​ដុល្លារ​មក​ទិញ​ព្រៃ​ឈេី​ខាង​លេី​ ​នឹង​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ដេីម្បី​ទិញ​ទឹកចិត្ត​ពលរដ្ឋ​មិន​អោយ​ប្រឆាំង​តវ៉ា​ពេល​ពួក​គេ​ធ្វេី​ការ​កាប់​និង​ដឹក​ជញ្ជូន​ឈេី​ចេញ​។​ ​ប្រភព​ដដែល​បាន​បន្ត​អោយ​ដឹង​ទៀត​ថា​ឈ្មួញ​ខាង​លេី​ ​ត្រ​វ​បាន​គេ​ស្គាល់​ ​ថា​ឈ្មោះ​ ​ហ៊ូ​វ​ ​ជី​វ៉ៃ​ ​ណុប​ ​ណា​ក់​ ​ស្រេង​ ​ប្រណី​និង​អតីត​មេភូមិ​ឈ្មោះ​នី​កាចាញ​។​ ​ក្នុង​នោះ​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ​គឺ​ទិញ​ឈើ​នៅ​ភូមិ​ម៉ុយ​ឃុំ​ញ៉ាង​ស្រុក​អណ្តូង​មាស​និង​ភូមិ​ ​ភិ​ឆ្លង​ទៅ​អូរ​តាំង​លោម​តាម​ច្រក​បា​សៅ​ស្ទើ​ជា​រៀងរាល់ថ្ងៃ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​។​

​បញ្ហា​ខាង​លេី​នេះ​ ​ប្រជា​សហគមន៍​ ​ទាំងពីរ​ខាង​លេី​សុំ​ស្នេី​អោយ​ឯកឧត្តម​ ​អភិបាលខេត្ត​ ​ថង​សា​វុន​ ​និង​មន្ត្រី​ជំនាញ​ ​រដ្ឋបាល​ព្រៃ​ឈេី​ជួយ​ទប់ស្កាត់​កា​កាប់​ឈេី​ខុសច្បាប់​នេះ​អោយ​ទាន់ពេល​វេលា​នឹង​គួ​របង្​កេី​ត​គ​ណះ​គម្មា​ធិ​កា​ចុះ​ ​ត្រួតពិនិត្យ​ ​ទប់ស្កាត់​រាល់​បទ​ល្មេី​សព្រៃ​តាម​បន្ទាត់​ព្រំដែន​ខាងលើ​កុំ​អោយ​មន្ត្រី​ ​ក្រោម​ឱវាទ​ ​ឃុបឃិត​គ្នា​អោយ​ឈ្មួញ​កាប់​ឈេី​ខុសច្បាប់​ ​ហេីយ​ជា​ថ្នូ​នឹង​លាភ​សកា​រះ​ ​បំផ្លាញ​ជាតិ​ដូច្នេះ​។​

​ពាក់​ពន្ធ័​និង​ការចោទប្រកាន់ខាង​លើអង្គភាពគេហទំព័រ www.rskynews.com​ យើងមិន​អាច​សុំ​ការ​បំភ្លឺ​និង​មន្ត្រី​ពាក់​ពន្ធ័​នៅក្នុង​ខេ​ត្ត​រតនះ​គិរី​បាន​ឡើយ​នៅ​ព្រឹក​ថ្ងៃទី១២ខែមិថុនា​ឆ្នាំ២០១៩ដោយ​ហៅទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​៕​

ដោយ ៖ សុភា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.