ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះ​រាជ​អាជ្ញា​រង​​លោក ​ងិន​ ពេជ ​ចេញ​ដីកា​កោះ​ហៅ​លោក ​នៅ ​សាត ​ប្រធាន​ការិ​យា​ល័យ​រៀប​ចំ​ដែន​ដី ​នគរូប​នី​យ​កម្ម​ សំណង់ ​និង​ភូមិ​បាល ​ស្រុក​កណ្ដាល​ស្ទឹង​ រឿង​ក្លែង​​ឯក​សារ​លក់​ដី​របស់​ប្រ​ជា​ជន​


រាជធានីភ្នំពេញ​ ៖ លោក នៅ សាត​ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ រឿង ក្លែងឯកសា​រលក់ដីរបស់ប្រជាជននៅតាមមូលដ្ឋាន។

ដីកាកោះហៅរបស់លោក ងិន ពេជ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លោក នៅ សាត បច្ចុប្បន្នស្នាក់នៅ​ផ្ទះលេខ១៧ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក សាកសួរពីដំណើររឿង «សមគំនិតក្នុងអំពើក្លែងបន្លំ ប្រើប្រាស់លិខិត និងលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។

តំណាងអយ្យការ ក៏បានកោះហៅបុគ្គលម្នាក់ទៀត ឈ្មោះ យ៉ែម រចនា រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្​ឌឫស្សីកែវ ចូលទៅបំភ្លឺពាក់ព័ន្ធក្នុងករណីនេះផងដែរ។ តាមដំណើររឿងប្រជាពលរដ្ឋ ៤គ្រួសារ បានទិញដីនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ឆ្នាំ២០០៧-២០១៨ ដោយមានលិខិតទទួលស្គាល់ និងដឹងលឺពីអាជ្ញាធរភូមិឃុំ។

លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បុគ្គលឈ្មោះ នៅ ភារម្យ បាទក្លែងបន្លំស្នាមមេដៃរបស់ពួកគាត់ នៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិ​កាន់កាប់ដី​ស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ អៀ ម៉េងឃីម និងឈ្មោះ នៅ ភារម្យ កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ ប្រាក់ លីម និងឈ្មោះ នៅ ភារម្យ លិខិតប្រគល់ដីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ រវាងឈ្មោះ ថេង គឹមសាយ និងឈ្មោះ នៅ ភារម្យ និងលិខិតប្រគល់ដីចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៩ រវៀងឈ្មោះ ម៉ែន ស៉ីឌីន និងឈ្មោះ នៅ ភារម្យ ដោយមានការសមគំនិតជួយសម្រួលដោយចេតនា ជាលក្ខណៈប្រព័ន្ធពីអ្នកទិញឈ្មោះ ញ៉ែម រចនា ជាអ្នកជួយសម្របសម្រួលឯកសារ។

ដោយឡែកម្ចាស់ដើមបណ្ដឹងបានបន្តទៀតថា បន្ទាប់មកឈ្មោះ នៅ ភារម្យ និងឈ្មោះ វ៉ាត ព្រឿង ជាអ្នកទទួលប្រាក់កក់ថ្លៃលក់ដីជាមួយគ្នា ដោយមានប្រថាប់ត្រាលើឯកសារពីលោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ និងសម្របសម្រួលឯកសារពីលោក នៅ សាត ប្រធានការិយាល័​យ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុកកណ្តាលស្ទឹថែមទៀតផង។ ដោយប្រើប្រាស់លិខិតក្លែងខាងលើ ដើម្បីបន្តលក់​នោះ​ទៅឲ្យឈ្មោះ យ៉ែម រចនា និងបានរត់ការរហូតចេញប័ណ្ណកម្មសិទ្ធិប្លង់រឹង នៅចំណុចដីខាងលើនេះឲ្យទៅឈ្មោះ ឡៃ ភីតធឺរយូប៉ុក បន្ថែមទៀតផង។

សូមបញ្ជាក់ថា លោក ឃុន សូណា ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឲ្យចាប់ខ្លួនបុគ្គលឈ្មោះ នៅ ភារម្យ ពីបទក្លែងបន្លំប្រើប្រាស់លិខិតក្លែង លួចលក់អចលវត្ថុដែល មិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល កាលកំឡុងឆ្នាំ២០១៥។ បុគ្គលឈ្មោះ នៅ ភារម្យ អាយុ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ២៣E០ ផ្លូវលេខ១៦០ ក្រុមទី៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ដើមបណ្ដឹងទាំងបួននាក់ បានលើកដៃទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ និងមានចំណាត់ការ​រកយុត្តិធម៌ជូនពួក​គាត់ផង៕

ដោយ​ ៖សុភា

    


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.