ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឈ្មួញ​នាំ​ចូល​ជ្រូក​នៅ​តែ​បន្ត​តាម​ច្រក​ត្នោត​ដោយ ​មាន​ការ​អោយ​ភ្លើង​ខៀវ​ពី​លោក ​ហេង ​ពិសិដ្ឋ​ ប្រធាន​​មន្ទីរ​​កសិ​កម្ម​​ខេត្ត​​ត្បូង​ឃ្មុំ ​និង​​លោក​ រី ​ដា​វិ​ន​ ប្រធាន​ការិយា​ល័យ​ ផលិត​កម្ម ​និង​បសុ​ព្យា​បាល​


ខេត្តត្បូងឃ្មុំ ៖ នារយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​តាម​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ឈ្មួញ​សម្រុក​នាំ​ជ្រូកចូល​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក បើទោះបី​ថ្នាក់ដឹក នាំ​ក្រសួងកសិកម្ម ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្ដា​ខេត្ត​នានា ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ និង​លោក រី ដា​វិ​ន ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត​ត្បូងឃ្មុំ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចូលមក​ដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ បានឡើយ​។

​ទោះបី​លោក ហេង ពិសិដ្ឋ ខំប្រឹង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​យ៉ាងណា ក៏​មិនអាច​ទៅរួច​ដែរ​ព្រោះ​នៅពេល​សមត្ថកិច្ច​ខេត្តកំពង់ចាម បង្ក្រាប​រថយន្ត​ដឹក​ជ្រូក គឺ​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ថ្មីៗ​កន្លងទៅនេះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម បានធ្វើការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​ពី​ស្រុក​យួន​ចូលមក​ខេត្តកំពង់ចាម ចំនួន​៧​លើក​រួចមកហើយ ដោយ​ឈ្មួញ​ខ្លះ​បញ្ជាក់ថា ពួកគេ​នាំចូល​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ តែងតែ​ឆ្លើយ​យករួចខ្លួន​ថា គ្មាន​ជ្រូក​នាំចូល​ពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ នោះទេ​ ចម្លើយ​ដោះសា​របស់លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ គឺជា​ការព្យាយាម​បិទបាំង​ការពិត​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ ក្នុងខណៈដែល​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ យកទៅ​ចែកចាយ​នៅ​ក្រុង​កំពង់ចាម​។

បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ និង​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ពួកគេ​នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ សកម្មភាព​របស់លោក ហេង ពិសិដ្ឋ និង​លោក រី ដា​វិ​ន ជា​ភស្ដុតាង​បង្ហាញថា មន្ត្រី​២​រូបនេះ​បំពាន​លើ​បទបញ្ជា​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​យ៉ាង​គឃ្លើន​បំផុត ហើយ​ព្យាយាម​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ជាការ​ពិត​ក្នុងខណៈដែល​លោក ហេង ពិសិដ្ឋ អះអាងថា​គ្មាន​ជ្រូក​នាំចូល​តាម​ច្រក​របៀ​ង​និង​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ នោះ​គឺ​ឈ្មួញ​បាន​បញ្ជាក់ថា ពួកគេ​នាំចូល​ជ្រូក​តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ហេតុនេះ​លោក ហេង ពិសិដ្ឋ មិនអាច​បិទបាំង​ការពិត​តទៅទៀត​បានឡើយ​៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.