ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អង្គ​ការ​អន្តរ​ជាតិ ​CPU ​បណ្តុះ​បណ្តាល​ដល់​សមត្ថ​កិច្ច​កម្ពុជា​និង​ព្រះ​រាជ​អាជ្ញា​ ស៊ើប​អង្កេត​លើ​បទ​ល្មើស​ឃាត​កម្ម​ក្នុង​រយៈ​​ពេល ​​​១​សប្តាហ៏


រាជធានីភ្នំពេញ ៖ អង្គភាពការពារកុមារ CPU បាននាំមន្ត្រីជំនាញឯកទេសអន្តរជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជា កងរាជអាវុធហត្ថ និង ព្រះរាជអាជ្ញា ស្តីពីការស៊ើបអង្កេតបទល្មើសឃាតកម្មនៅក្នុងគម្រោងលើដំបូងរបស់ខ្លួន។

សិក្ខាសាលានេះ ធ្វើឡើងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះ នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោក James McCabe នាយកប្រតិបត្តិនៃអង្គភាពការពារកុមារ ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្ត្រីជំនាញជាតិនិងអន្តរជាតិជាច្រើនរូប ដែលជាប់ពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតបទល្មើសឃាតកម្ម។

លោក James McCabe នាយកប្រតិបត្តិនៃអង្គភាពការពារកុមារ បានលើកឡើងថា “យើង មានភ័ព្វសំណាងណាស់ ដោយមានបុគ្គលិកជំនាញឯកទេសទាំងនេះ បានមកដល់ប្រទេសកម្ពុជា ដោយនាំមកជាមួយនូវបទពិសោធន៍ជាច្រើនឆ្នាំផ្នែកស៊ើបអង្កេត លើបទល្មើសឃាតកម្មទាំងនេះ”។

ដៃគូដែលបានរៀបចំសិក្ខាសាលានេះ រួមមានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា កងរាជអាវុធហត្ថ កងកម្លាំងនគរបាលរដ្ឋខ្វិនស្លែន និងសាកលវិទ្យាល័យសូឡឹននៃចក្រភពអង់គ្លេសដែលបានបញ្ជាក់ការគាំទ្រដល់សិក្ខាសាលានេះ។

ទន្ទឹមនឹងនេះ លោក James McCabe ក៏បានលើកឡើងថា សិក្ខាសាលានេះ នឹងក្លាយទៅជាកាលានុវត្តភាពដ៏ពិសេស សម្រាប់អ្នកចូលរួមទាំងអស់ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ពីមន្ត្រីជំនាញឯកទេសអន្តជាតិទាំងឡាយ ស្តីពីបច្ចេកទេស និងវិធីសាស្ត្រផ្សេងៗ ដែលគេបានប្រើប្រាស់ក្នុងការស៊ើបអង្កេតបទល្មើសមនុស្សឃាតនាសម័យទំនើបនេះ។

សូមរំលឹកថា អង្គភាពការពារកុមារ CPU ថ្មីៗនេះ បានសហការជាមួយសមត្ថកិច្ចកម្ពុជាក្នុងការស៊ើបអង្កេតករណីសម្លាប់កុមារ២នាក់ នៅខេត្តព្រះសីហនុ រហូតទទួលបានជោគជ័យ ដោយចាប់ខ្លួនជនល្មើស បញ្ជូនទៅតុលាការចាត់ការតាមច្បាប់​៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.