ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច ​ស ​ខេង​ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​​ការ​ងារ​ឆ្នាំ​២០១៧​និង​​ លើក​ទិស​ដៅអ​នុវត្ត​ឆ្នាំ​២០១៨ ​​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅសាល ប្រជុំសាលាខេត្តសៀមរាប សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជេីញចូលលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍ និង បូកសរុបលទ្ធផលនៃ​អង្គសន្និបាត​នោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងថា អង្គសន្និបាតរយះ ពេល១ថ្ងៃកន្លះនេះ ដើមី្បឆ្លើយតបទៅនឹង​​ស្តីពីកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែ មានរចនាសម្ព័ន្ធ នីតិវិធីប្រតិបត្តិការច្បាស់លាស់ ដើមី្ប​ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទ នៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែប​វិមជ្ឈ ការ និងសហវិមជ្ឈការ ។

មានប្រសាន៍ក្នុងពិធីបិទសន្និបាតនោះ សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការ​កោត​សរសើរ និង ធ្វើ ការវាយ​តម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជ ការ កង​កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងការ បំពេញ​តួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០១៧ ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត របស់ខ្លួន ។

ក្នុងនោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ នៃ ការអភិវឌ្ឍន៍​កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ។ ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត សៀមរាប សម្រេចបានក្នុងឆ្នាំ២០១៧កន្លងមក ហើយក្នុងឆ្នាំ២០១៨នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅ​ជាយុទ្ធ​សាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។

សម្តេចក្រឡាហោម ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុង​ការខិតខំថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្ស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។

សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់​លើកការងារ​សន្តិសុខទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅ របស់ភ្ញៀវទេសចណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត និង បង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង ការទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាចរាចរគ្រឿងញៀន បង្កើនការផ្សព្វ ផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ចោរឆក់ ព្រមទាំងខិតខំបន្តដោះស្រាយជម្លោះវិវាទដីធ្លីកសិកម្ម ដែលនៅសេសសល់ឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យ​ភាព និង ត្រូវបញ្ចៀសឲ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ព្រមទាំងត្រូវយកនូវលទ្ធផល​ដែលទទួល​បានពីអង្គសន្និបាត ដើមី្បជាយន្តការដ៏សំខាន់ ក្នុងការយកទៅអនុវត្តនៅតាមមន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ឲ្យទទួលបាន​ជោគជ័យ​ផងដែរ ។

ក្នុងនោះដែរសម្តេចក្រឡាហោម ក៏បានធ្វើការឧបត្ថម្ភ ថវិកាចំនួន ៣លានរៀលជូនដល់អង្គសន្និបាត ព្រមទាំងបាន ធ្វើការ​បំពាក់​នូវគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃប្រចាំឆ្នាំ២០១៧ ចំនួន១៨រូប ទៅតាម​លំដាប់ថ្នាក់​ជា​បន្តបន្ទាប់ផងដែរ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨)


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.