ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម​ វេង​ សាខុន​ ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​កំពង់​សៀម​ និង​ស្រុក​តំបែរ​ អម​ដោយ​លោក​ជំទាវ​ ​ម៉ក់ ​​ស៊ី​​ថា ​​អញ្ជើញ​ចូល​រួម​ពិសារ​នំ​បញ្ចុក​សាមគ្គី​ជា​មួយ​​​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​វិ​ហារ​ធំ​ និងឃុំកោះរកា


ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅទូទាំង ១៥ ឃុំក្នុង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង០៧ ឃុំក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំទិវាពិសារនំបញ្ចុកសាមគ្គី​ជាមួយសមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុកចុះជួយឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ប្រជាការពារ និងប្រជា​ពល​រដ្ឋយ៉ាងអធិកអធមក្រៃលែង។

ដោយឡែក នៅព្រឹកថ្ងៃនេះ ឯកឧត្តម វេង សាខុន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម និង​ស្រុកតំបែរ និងលោកជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយសហការីបានអញ្ជើញចូលរួមពិសារនំបញ្ចុកសាមគ្គីជាមួយបង​ប្អូនប្រជាពល​រដ្ឋនៅ​ឃុំវិហារធំ និងឃុំកោះរកា។

ក្នុងឱកាសជួបជុំពិសារនំបញ្ចុកសាមគ្គីនេះ ក្នុងនាមប្រធានក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្ដមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​មកជូនបង​ប្អូន​ប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជូនពរឲ្យបងប្អូនទាំងអស់ជួបតែពុទ្ធិពរទាំង ៤ ប្រការ។

ឆ្លៀតយកឱកាសនេះផងដែរ លោកក៏បានធ្វើការសំណេះ សំណាល សាកសួរសុខទុក្ខអំពីជីវភាព សុខភាព ការងារបង្ក បង្កើនផល សន្តិសុខ និងសុវត្ថិភាពភូមិឃុំ និងបានដោះស្រាយនូវសំណូមពរ និងសំណើមួយចំនួនពីប្រជាពលរដ្ឋទាក់ទងនឹងការកសាង អភិវឌ្ឍន និងការពង្រឹង​សន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។ ដោយឡែកទិវាពិសារនំបញ្ចុកសាមគ្គីនាថ្ងៃនេះ លោកបានសង្ខេប​ជូនបង​ប្អូន​ប្រជាពលរដ្ឋជ្រាបនូវអត្ថន័យជារួមថា កម្មវិធីមានបំណងសំខាន់គឺ÷ ទី១. យកឱកាសនេះអញ្ជើញបងប្អូនឲ្យមកជួបជុំដើម្បីធ្វើការសន្ទនា​គ្នាអំពីសេចក្តីសុខចម្រើន និងបញ្ហាជីវភាពគ្រួសារប្រចាំថ្ងៃ។ ទី២. បង្កើត និងពង្រឹងសាមគ្គីភាព ឯកភាពជាតិក្នុងរង្វង់មហាគ្រួសារខ្មែរ ជា​ពិសេស​បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ទី៣. បង្កើន ឬឲ្យតម្លៃទៅលើផលិតផលបន្លែបង្ការក្នុងស្រុក និងទី៤. រួមគ្នាថែរក្សា និង​អភិរក្ស​នំបញ្ចុកដែលជានំរបស់ខ្មែរ ហើយដែលជានំខ្មែរយើងនិយមបរិភោគស្ទើរតែគ្រប់កម្មវិធីបុណ្យទានផ្សេងៗ។

ចំពោះកម្មវិធីនាថ្ងៃនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូ​វរៀបចំពិធីនេះ​ឡើងបានយ៉ាងល្អប្រសើរ និងទទួលជោគជ័យ។ សកម្មភាពនេះ ស្តែងចេញឲ្យឃើញពីការរួបរួមសាមគ្គី និងឯកភាពគ្នាជាធ្លុងមួយ​រវាង​អ្នក​ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូននៅមូលដ្ឋានផ្ទាល់។ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្នុងការទទួលទាននំបញ្ចុក លោក​បាន​ក្រើនរំលឹកជូនមន្រ្តីមូលដ្ឋានឲ្យយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងត្រូវរួមគ្នាថែរក្សាឲ្យ​បាននូវ​សុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពភូមិឃុំឲ្យកាន់តែល្អប្រសើរថែមទៀត៕

ដោយ ៖ កូឡាប

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.