ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ស្ត្រី​ជើង​ខ្លាំង​បាញ់​នៅ​ក្នុង​វត្ត​សា​រ៉ា​វ័ន្ត​ត្រូវ​បាន​នាំ​ទៅ​កាន់​តុលា​ការ ​ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់


សូមបញ្ជាក់ថាហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង ៦៖១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងវត្ត​សារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនបង្កឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះជួល ជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះ​ឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យសារព័ត៌មានក្នុងស្រុក ដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់បានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មក​ឈប់ពីមុខកុដិលេខ២៣ រួចក៏បានដើរចូលទៅខាងក្នុងកុដិ ស្រាប់តែពេលនោះក៏បានលឺសំលេងផ្ទុះអាវុធចំនួនមួយគ្រាប់ នៅខាងក្នុង រួចមកនារីខាងលើ ក៏បានដើរចេញមកខាងក្រៅ បាញ់ចំនួន ១គ្រាប់ទៀតបង្កមានការភ្ញាក់ផ្អើលតែម្តង។

តាមប្រភពព័ត៌មានបន្តថា កន្លងមកប្តីរបស់នារីខាងលើបានទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមន៍ដាក់ឲ្យប្រពន្ធស្រឡាញ់កាន់តែខ្លាំង ក្រោយ​ពីសង្ឃដាក់មន្តអាគមន៍ រួចមក ប្តីរបស់គាត់ចេះតែឈឺមិនដែលលស់ថ្ងៃសោះ ដោយមានការអន់ចិត្ត ទើបនារីខាងលើទៅប្រទេសថៃ រួចក៏ទិញកាំភ្លើងខ្លី មួយដើមម៉ាក (ឡុកអូទ្រីសមីនី) ក្នុងតម្លៃ ១៥០០ដុល្លារសហរដ្ឋអាមេរិកមកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់តែម្តង៕

ដោយ ៖ សុភា

 

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.